(VOV) – នាព្រឹកថ្ងៃទី ១៥ តុលា (ត្រូវជាថ្ងៃទី ១ ខែទី ៧ គិតតាមប្រតិទិនជនជាតិ ចាម) ជនរួមជាតិចាមរាប់ពាន់នាក់តាមសាសនា Balamon នៅខេត្ត Ninh Thuan និងខេត្ត Binh
Thuan (ភាគកណ្ដាលវៀតណាម) បានរៀបចំពិធីបុណ្យ Ka-te ដោយសប្បាយរីករាយ ដែលជាពិធីបុណ្យធំក្នុងចំណោមពិធីបុណ្យប្រជាប្រិយធំ បំផុតចំនួន ១៥ នៅ
វៀតណាម។ ជនមួយនាក់ដែលចូលរួមពិធីបុណ្យនេះបានចែករំលែកថា៖
“បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់ជាពិសេសដាល់ពិធីបុណ្យ Ka-te ។នៅ
ឱកាសនេះ ជនរួមជាតិចាមម្នាក់ៗត្រូវបានជូនអំណាយបន្ទាប់នោះយុវជនយុវនារី
រាំតាមចង្វាក់ស្គរ Gi-nang។ មន្ត្រីព្រះសងធ្វើបុណ្យទានបើកទ្វាវិហារ ដើម្បីជនរួម
ជាតិចាមបួងសួងសូមឲ្យមានសុខាភាពល្អនិងមានអាការសធាតុអំណោយផល។”
ពិធីបុណ្យ Ka-te បានទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ក្នុងនិងក្រៅប្រទេស
មកចូលរួម ដើម្បីស្វែងយល់អត្តសញ្ញាណវប្បធម៌ពិធីបុណ្យវិសេសវិសាលរបស់
ជនរួមជាតិចាម៕
|
ជនរួមជាតិចាមរាប់ពាន់នាក់បានរៀបចំពិធីបុណ្យ Ka-te (Image: Internet) |