ជនវៀតណាមនៅបារាំងនិងមិត្តភ័ក្តបារាំងសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើត
|
ជនវៀតណាមនៅបារាំងនិងមិត្តភ័ក្តបារាំងសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – តាមការផ្តើមគំនិតរបស់សមាគមជនវៀតណាមនៅបារាំង
(UGVF) សមាគមន៍មិត្តភាពវៀតណាម-បារាំងចំនួន ៣១ នៅប្រទេសនេះ
បាន ចុះហត្ថលេខាលើញត្តិមួយ ក្នុងនោះ សម្តែងការព្រួយបារម្ភចំពោះ
ទង្វើបង្កើនភាពតានតឹងរបស់ចិននៅសមុទ្រខាងកើតនាបច្ចុប្បន្ន។ ញត្តិ
ក្រោមចំណងជើងថា “សារនៃចំណងសាមគ្គីភាព៖ ចំណងមិត្តភាពនិង
សាមគ្គីភាពចែករំលែក” សរសេរថា៖ “បណ្ដាសមាគមន៍មិត្តភាពនិង
សាមគ្គីភាពជាមួយវៀតណាមបានចូលរួមចុះហត្ថលេខាលើញត្តិនេះ
ដោយមានគោលបំណងផ្ញើរសារមេត្តាករុណា គាំទ្រដល់ប្រជាពលរដ្ឋ
វៀតណាម អ្នកតស៊ូដើម្បីខឿនឯករាជ្យរបស់ប្រជាជាតិ កសាងបរិយាកាស
សន្តិសុខនិងស្ថិរភាព ប្រទេសប្រជាធិបតេយ្យនិងសម្បូររុង រឿងមួយ ការពារអធិបតេយ្យភាពនិងបូរណភាពដែនដីក្នុងក្របខ័ណ្ឌច្បាប់ អន្តរជាតិ។”
សមាគម UGVF បានផ្ញើញត្តិនេះដល់សរណសិរ្សមាតុភូមិវៀតណាម សម្ព័ន្ធភាពបណ្ដាសមាគមមិត្តភាពវៀតណាម គណៈកម្មាធិការព្រំដែន
ចំណុះ ក្រសួងការបរទេសវៀតណាម ជាដើម សំដៅសម្តែងការគាំទ្រ
របស់ខ្លួនចំពោះកិច្ច ការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម
លើសមុទ្រខាងកើត ព្រមទាំង ប្រឆាំងជំទាស់ទង្វើខុសច្បាប់របស់
ចិននៅទីនេះដែលកំពុងកំរាមកំហែង សន្តិភាពស្ថិរភាពក្នុងតំបន់
និងលើពិភពលោក ផងដែរ៕