ជូនអំណោយជូនពលករត្រូវគ្រោះថ្នាក់ពលកម្មក្នុងឪកាសទិវាអន្តរជាតិពលកម្ម។

ជូនអំណោយជូនពលករត្រូវគ្រោះថ្នាក់ពលកម្មក្នុងឪកាសទិវាអន្តរជាតិពលកម្ម។ - ảnh 1
សកម្មភាពរំលឹកខួបលើកទី១២៦ទិវាអន្តរជាតិពលកម្ម

VOV-ដើម្បីរំលឹកខួបលើកទី១២៦ទិវាអន្តរជាតិពលកម្ម នាព្រឹកថ្ងៃទី១ឧសភា
នៅ​វិមាន​វប្បធម៍ពលកម្ម សហជិពពលកម្មទីក្រុងហូជីមិញបានរៀបចំការជួប
មុខនិង​ជូនអំណោយជូនពលករត្រូវរងគ្រោះថ្នាក់ពលកម្ម។ សហជិពពលកម្ម
ទីក្រុង​ហូជីមិញបានប្រគល់អំណោយចំនួន១៧៧ចំណែកមានតំលៃជាង៣
សែនដូងជូន​ពលករដែលត្រូវរងគ្រោះថ្នាក់ពលកម្មមានអាត្រារបួសពី៤១%។
នៅពិធីបណ្ដា​ដំណាងបានជួបប្រាស្រ័យជាមួយបណ្ដាគំរូពលករដែលត្រូវ គ្រោះថ្នាក់ឆ្លងផុតពីការលំបាក។ សហជិពពលកម្មទីក្រុងបានវាយតំលៃខ្ពស់ ការខំប្រឹងប្រែងឈានឡើង​របស់ពលករក្នុងដំណើរការពលកម្ម-ផលិតកម្ម មុនពេលត្រូវរងគ្រោះថ្នាក់ កត់​សំគាល់ការខំប្រឹងប្រែងឈានឡើងរបស់ បណ្ដាពលករក្នុងជីវភាពនាបច្ចុប្បន្ន ទន្ទឹម​នឹងនោះចង់ឲ្យរដ្ឋអំណាចដំបន់ ម្ចាស់អង្គភាពអាជីវកម្មមានការជួយឧបត្ថម្ភ យក​ចិត្តទុកដាក់បង្កលក្ខណៈ អំពីសំភារៈនិងស្មារតីដើម្បីបណ្ដាពលករឆ្លងផុតពីការ​លំបាកស្ថិរភាព ជីវភាពរស់នៅនិងរស់នៅមានប្រយោជន៍ជាង៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ