ជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវ ២០១២
|
ជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវ ២០១២
(រូបថតៈInternet) |
(VOV)-សមាជិកចំនួន៦០នាក់ដំណាងឲ្យអង្គការមហាជនយុវជនវៀតណាមដឹកនាំ
ដោយលេខាអចិន្រ្តៃយ៌នៃគណៈកម្មាធិការសំព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ Pham
Van Mai នាថ្ងៃទី ២២សីហា បានមកដល់ខេត្ត Borikhamsay របស់ ឡាវ ចាប់ផ្តើម
ផែនការជួបប្រាស្រ័យជាមួយសម្ព័ន្ធយុវជនប្រជាជនបដិវត្តឡាវ ចាប់ពីថ្ងៃទី២២ដល់
ថ្ងៃទី២៨សីហាឆ្នាំ២០១២នេះ។ នៅខេត្ត Borikhamsay គណៈប្រតិភូ វៀតណាម
បានចូលរួមពិធីបើកការដ្ឋានកសាង ភូមិមិត្តភាពយុវជនព្រំដែន វៀតណាម ឡាវ
នៅស្រុក Khăm Cợt ជាគំរោងការណ៌ដោយរដ្ឋាភិបាលវៀត ណាមជួយឧបត្ថម្ភ។
នាថ្ងៃទី ២៣សីហា គណៈប្រតិភូយុវជនហូជីមិញបានបន្តដំណើទៅកាន់បណ្តាខេត្តភាគខាងត្បូងរបស់ឡាវ។ជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម ឡាវ
ជាសកម្មភាព១ ក្នុងបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៌ឆ្នាំសមាគី្គភាព មិត្តភាព
វៀតណាមឡាវ និងរំលឹករាល់ទិវាបុណ្យធំរបស់ប្រទេសទាំងពីរវៀតណាម ឡាវក្នុងឆ្នាំ២០១២ផងដែរ៕