ជម្រុញការអនុវត្តន៌តម្លាភាពក្នុងការធ្វើអាជីវកម្មនៅវៀតណាម
(VOVworld)-សិក្ខាសាលាក្រោមចំណងជើងថា “បង្កើនការចូលរួមរបស់អង្គភាពអា
ជីវកម្ម ជម្រុញការអនុវត្តន៌តម្លាភាពក្នុងការធ្វើអាជីវកម្មនៅវៀត ណាម”បានប្រព្រឹត្ត
ទៅនាព្រឹកថ្ងៃទី៣១តុលានៅទីក្រុងហាណូយ។
|
បង្កើនការចូលរួមរបស់អង្គភាពអា ជីវកម្ម ជម្រុញការអនុវត្តន៌តម្លាភាពក្នុងការធ្វើអាជីវកម្មនៅវៀត ណាម(internet) |
បណ្តាតំណាងបានប្រមូលផ្តុំពិភាក្សាអំពីសំណើរអនុវត្ត តម្លាភាពក្នុងផលិត
កម្មអាជីវកម្ម ជាពិសេសគឺតួនាទីរបស់បណ្តាអង្គភាពអាជីវកម្មក្នុងការងារបង្ការប្រ
យុទ្ធប្រឆំាងនឹងអំពើពុករលួយនៅវៀតណាម។ តាមលោកស្រី Le Hong Hai អនុប្រធានអគ្គនាយកដ្ឋានគយថា៖ "សព្វថ្ងៃផ្នែកគយកំពុងអនុវត្តន៌ការចុះហត្ថ
លេខាកិច្ចសន្យារបស់ភ្នាក់ងារ ម្នាក់ៗអំពីការគ្មានអំពើពុករលួយ។ រួមជាមួយ
នោះយើងខ្ញុំកំពុងលាតត្រដាងអនុវត្តរាល់គំរោងការណ៌ក្នុងយុទ្ធសាស្រ្តរបស់
ផ្នែកតាមទិសសម្វ័យរូបនីយកម្ម និងទំនើបភាវូបនីយកម្ម"។
បណ្តាតំណាងក៏បានចាត់ទុកថា តាមការពិតជាក់ស្តែងនៅវៀតណាម បណ្តាអង្គភាពអាជីវកម្មមានប្រៀបខ្លាំងទាំងស្រុង ដើម្បីអនុវត្តន៌រាល់គោលដៅ និងយុទ្ធសាស្រ្តធ្វើអាជីវកម្មផងដែរ៕