ជ័យជំនះ Buon Ma Thuot ៖​សិល្បៈយោធាវៀតណាម


ជ័យជំនះ Buon Ma Thuot ៖​សិល្បៈយោធាវៀតណាម - ảnh 1
ជ័យជំនះ Buon Ma Thuot ​៖​សិល្បៈយោធាវៀតណាម (ឯកសារ)

        Vovworld-នាថ្ងៃទី១០មិនា មុននេះ៤០ឆ្នាំកងទ័ពប្រជាជនវៀតណាម​បាន​
បាញ់កាំភ្លើងវាយប្រហារទៅលើទីរួមស្រុក Buon Ma Thuot ជាការវាយប្រហារ​គិន្លឹះ
​ចាប់ផ្ដើមឲ្យយុទ្ធនាការដំបន់ខ្ពង់រាប Tay Nguyen នាខែមិនាឆ្នាំ១៩៧៥។ លោក
Phan Khac Hy អតីតមេបញ្ជាការរងកងពលតូចលេខ៥៥៩កងទ័ព Truong Son ជា
អ្នកបានចូលរួមផ្ទាល់ការវាយប្រហារ Buon Ma Thuot បាន​រំលឹក​ឡើងវិញថា៖

        “នាថ្ងៃទី៩មិនាយើងបានវាយប្រហារទៅលើ Duc Lap ច្រកចូល Buon Ma Thuot។
នាថ្ងៃទី១០មិនាការវាយប្រហារចំរុះទៅលើ Buon Ma Thuot។ សត្រូវ​បាន​រៀបចំកំលាំង
តបតវិញនៅ Phuoc An ប៉ុន្តែយើងបានត្រៀមរៀបចំកំលាំង​ដើម្បី​ទប់ទល់ដែលធ្វើឲ្យ
សត្រូវភ័យខ្លាចបានសំរេចចិត្តដកទ័ពចេញពីដំបន់ Tay Nguyen មកពង្រឹងកំលាំង
នៅដំបន់វាលទំនាប។”

        ដោយជ័យជំនះមានអត្ថន័យយុទ្ធសាស្ត្រនេះ កងទ័ពវៀតណាមបាន​ដណ្ដើម​​និង
​រំដោះដំបន់​ Tay Nguyen ទាំងស្រុងនិងដំបន់វាលទំនាបឆ្នេរសមុទ្រ​ប៉ែក​ខាងត្បូងភាគ
កណ្ដាលបង្កើតស្ថានភាពថ្មីសំរាប់កងទ័ពវៀតណាមក្នុង​ផែនការ​រំដោះភាគខាងត្បូង
មុនរដូវភ្លៀងឆ្នាំ១៩៧៥។ សាស្ត្រាចារ្សបណ្ឌិត​ឧត្តមសេនីយ៍ត្រី Huynh Nghi អតីត
អនុព័ន្ធយោធាកងពលលេខ៣បានបាន​វាយ​ប្រហារទៅលើ Buon Ma Thuot បានឲ្យ
ដឹងថា៖

        “អ្នកវិភាគលោកខាងលិចបានចាត់ទុកការជ្រើសរើសដំបន់ Tay Nguyen ជាក់ស្ដែង
គឺ Buon Ma Thuot ដើម្បីវាយប្រហារចាប់ផ្ដើមយុទ្ធនាការរំដោះ​និទាឃៈ​រដូវឆ្នាំ១៩៧៥
គឺប៉ិនប្រសពជាបញ្ញារបស់អ្នកយោធាវៀតណាម​ការរួមផ្សំ​នៃប៉ិនប្រសពសិល្បៈយោធា
វៀតណាម។ ដើម្បីមានផែនការនេះ យើងបាន​ត្រៀម​រៀបចំក្នុងរយៈពេល២ឆ្នាំ។ បន្ទាប់
ពីបរាជ័យនៅ Buon Ma Thuot ប្រធានាធិបតី​វៀតណាមសាធារណៈរដ្ឋលោក Nguyen
Van Thieu ត្រូវដកចេញ​ពីដំបន់ Tay Nguyen បង្កើតរបត់នៃការតស៊ូ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ