ជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីមនុស្សវ័យចំណាស់នៅវៀតណាម
(VOVWORLD) - ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ប្រទេស មនុស្សវ័យចំណាស់បានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុកសាង និងការពារប្រទេស។
ប្រធានសមាគមមនុស្សវ័យចំណាស់វៀតណាម លោក Nguyen Thanh Binh |
នាយប់ថ្ងៃទី ៣០ ខែកញ្ញា នៅទីក្រុង Ha Tinh (ខេត្ត Ha Tinh) មជ្ឈឹមសមាគមន៍មនុស្សវ័យចំណាស់វៀតណាមបានប្រារព្ធពិធីជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីមនុស្សវ័យចំណាស់នៅវៀតណាម។
ក្នុងពិធីនេះ ប្រធានសមាគមមនុស្សវ័យចំណាស់វៀតណាម លោក Nguyen Thanh Binh បានសង្កត់ធ្ងន់ថា ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ប្រទេស មនុស្សវ័យចំណាស់បានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុកសាង និងការពារប្រទេស។ លោកបានអះអាងថាមនុស្សវ័យចំណាស់ពិតជា "ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ ជាកម្លាំងដ៏សំខាន់របស់ប្រទេស និងជាសសរទ្រូងនៃគ្រួសារ និងសង្គមវៀតណាម"។ ប្រធានបទនៃខែធ្វើសកម្មភាពឆ្នាំ ២០២៣គឺ “មនុស្សវ័យចំណាស់ត្រូវបានលើកតម្កើង និងថែទាំយ៉ាងពេញលេញ” មានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ ជាពិសេសក្នុងបរិបទដែលវៀតណាមជាប្រទេសដែលមានចំនួនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័ស មនុស្សវ័យចំណាស់មានការកើនឡើងច្រើន ហើយជាធនធានដែលចាំបាច់ត្រូវពង្រីកយ៉ាងពេញលេញ។
នៅក្នុងពិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានបំផុសជួយជ្រោមជ្រែងខែធ្វើសកម្មភាពសម្រាប់មនុស្សវ័យចំណាស់វៀតណាម។ លោក Do Van Chien បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងសង្គមទាំងមូលតែងតែផ្តល់ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់មនុស្សវ័យចំណាស់យកចិត្តទុកដាក់ទាំងសម្ភារៈ និងស្មារតី។ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានផ្តល់ទឹកប្រាក់ដល់ខេត្ត Ha Tinh ចំនួន ២ ពាន់លានដុង ដើម្បីសាងសង់ផ្ទះវប្បធម៌សហគមន៍ និងអំណោយដ៏មានអត្ថន័យជាច្រើនសម្រាប់មនុស្សវ័យចំណាស់ដែលមានស្ថានភាពរសើនៅលំបាកក្នុងខេត្តផងដែរ៕