ជួយជ្រោមជ្រែងទិវាពិភពលោកអំពីរោគសញ្ញាទុយមុយ
|
ជួយជ្រោមជ្រែងទិវាពិភពលោកអំពីនិមិត្តសញ្ញាទុយមុយ |
(VOV)_នាថ្ងៃទី២មេសា ជាថ្ងៃដែលបានអង្គការសហប្រជាជាតិ ជ្រើសរើសជា
ទិវាពិភពលោកយល់ដឹងអំពីរោគសញ្ញាទុយមុយ ដោយមានការព្រមមានថា៖ បណ្ដា
ប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះរោគសញ្ញានេះ។ ប្រធានបទដែលបាន
អង្គការសហប្រជាជាតិ ជ្រើសរើសក្នុងឆ្នាំនេះគឺ៖ផ្សារភ្ជាប់សិទ្ធិនិងផលប្រយោជន៍របស់ជនទុយមុយ ជាមួយដំណើការអនុវត្តន៍គោលដៅអភិវឌ្ឍន៍និរន្តរភាព របស់
ប្រទេសនិមួយៗ។
ក្នុងទិវាពិភពលោកយល់ដឹងអំពីរោគសញ្ញាទុយមុយ នាថ្ងៃទី២មេសានៅទី
ក្រុងហាណូយ កុមារទុយមុយរាប់រយនាក់ក្នុងទូទាំងប្រទេសបានចូលរួមទិវាបុណ្យ
កីឡាស្និទ្ធិស្នាលសំរាប់កុមារទុយមុយ។ នេះគឺជាឱកាសដើម្បីកុមាររួមបញ្ចូលជា
មួយសហគមន៍។ តាមបណ្ដាមនុស្សទុយមុយវៀតណាមថា៖នាបច្ចុប្បន្ន វៀតណាម
មានមនុស្សចំនួន២០ហ្មឺននាក់មានរោគសញ្ញាទុយមុយ និងអត្រានេះកំពុងកើន
ឡើងថែមទៀត។
មុននោះ នាថ្ងៃទី១មេសា បណ្ដាញជនទុយមុយវៀតណាម បានរួមសហការ
ជាមួយអង្គការអភិវឌ្ឍន៍ ជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វីក (APCD) បានរៀបចំសិក្ខាសាលា៖ ទុយមុយនៅវៀតណាម -ស្ថានភាពនាបច្ចុប្បន្ន និងការលំបាកសាកល្បង។
ថ្លែងមតិនៅទីនេះ លោកស្រី Hoang Ngoc Bich ប្រធានបណ្ដាញជនទុយមុយវៀត
ណាមបានចាត់ទុកថា៖
“ ជនទុយមុយ ក៏ដូចជាមនុស្សពិការវៀតណាមចំនួន៧,២លាននាក់ មិនត្រូវ
ការអ្នកដំណាងអោយគេទេ ប៉ុន្តែ យើងខ្ញុំអំពាវនាវអោយមានសេចក្ដីស្រឡាញ់ ឬ
ការយោគយល់ចំពោះគេ។ យើងខ្ញុំជឿជាក់ថា៖ ជនទុយមុយនិយាយដោយឡែក
ឬ ជនពិការនិយាយរួម ត្រូវការមានជីវភាពរស់នៅសមភាព មានសិទ្ធិបានគោរព
ស្រលាញ់ ដូចជាមនុស្សធម្មតាផ្សេងៗ។ សារលិខិតរបស់យើងខ្ញុំគឺ៖ ចូរយល់ដឹង
ស្រឡាញ់ និងចែករំលែកជាមួយជនទុយមុយ ដើម្បីយើងមានជីវភាពរស់នៅប្រ
កបដោយសុភមង្គល៕ ”