ជំរុញខ្លាំងការងារឃោសនាអំពីសមុទ្រកោះឆ្នាំ២០១៣

  (VOV)_តាមគណះកម្មាធិការឃោសនាមជ្ឈឹមវៀតណាមថា÷ ឆ្នាំ ២០១៣ ការងារ
ឃោសនាអំពីសមុទ្រ កោះនឹងបានបន្ត​ពង្រីក ចូលក្នុងប្រជាជនគ្រប់ជាន់ថ្នាក់ ​ដើម្បី ប្រជាជនយល់ដឹងបន្ថែមអំពីតួនាទី សក្ដានុភាព ឧត្តមភាពរបស់សមុទ្រ កោះវៀត
ណាម ចំពោះបុព្វហេតុ កសាង និងការពារមាតុប្រទេស បណ្ដា​ទស្សនះ គោលជំហរ
របស់បក្ស  ឯកសារ ច្បាប់អំពីសមុទ្រ កោះរបស់ វៀតណាម…ជាដើម។ ទន្ទឹមនឹងនោះ  វៀតណាមនឹងជំរុញខ្លាំង ការងារឃោសនា ​ឧទ្ទេសនាម និងស្ងើចសរសើរនូវបណ្ដា
សមិទ្ធផល អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ កោះ លើកកំពស់តួនាទី និងការទទួល ខុសត្រូវរបស់បណ្ដាសមាសភាពសេដ្ឋកិច្ច ក្នុងការចូលរួមយ៉ាងសកម្ម ចូលក្នុងការ
អភិវឌ្ឍន៍ ​សេដ្ឋ​កិច្ចសមុទ្រ បណ្ដាសមិទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពី
សមុទ្រ។    
     

ជំរុញខ្លាំងការងារឃោសនាអំពីសមុទ្រកោះឆ្នាំ២០១៣ - ảnh 1
ជំរុញខ្លាំងការងារឃោសនាអំពីសមុទ្រកោះ(internet)

វៀតណាមក៏ តស៊ូ ប្រឆាំងរាល់សកម្មភាពរំលោភរបស់ប្រទេសនានាទៅលើ
អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព យុត្តាធិការ របស់វៀតណាម។ ជំរុញខ្លាំងការ​ឃោសនា កិច្ចការបរទេសបរទេស ដើម្បីមិត្តភក្តិនិងសាធារណះមតិអន្តរជាតិ យល់
ដឹងច្បាស់អំពីគោលជំហរដ៏ត្រឹមត្រូវរបស់វៀតណាម បណ្ដាគ្រិះដ្ឋានកតិយុត្តិ ភ័ស្តុ
តាងប្រវត្តិសាស្ត្រ និងស្ថានភាពជាក់ស្ដែង ដើម្បីអះ​អាងនូវអធិប្បតេយ្យភាពរបស់វៀត​ណាម ចំពោះប្រជុំកោះចំនួនពីរគឺ Hoang Sa និង Truong Sa ក៏ដូចជាគោលការណ៍ 
គោល​នយោបាយរបស់បក្ស ​និងរដ្ឋវៀតណាម ចំពោះបញ្ហាកោះ សមុទ្រវៀតណាម
របស់មិត្តភក្តិ ​និងសាធារណះមតិអន្តរជាតិចំពោះវៀតណាម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ