ជំរុញសកម្មភាពស្រាវជ្រាវអំពីសមុទ្រខាងកើត

ជំរុញសកម្មភាពស្រាវជ្រាវអំពីសមុទ្រខាងកើត - ảnh 1
មូលនិធិជួយឧបត្ថម្ភស្រាវជ្រាវសមុទ្រខាងកើត (FESS) បានបង្ហាញមុខជាផ្លូវការ (VOV)

        Vovworld-មូលនិធិជួយឧបត្ថម្ភស្រាវជ្រាវសមុទ្រខាងកើត (FESS) បាន
​បង្ហាញ​មុខជាផ្លូវការនាព្រឹកថ្ងៃទី២៧មិនានៅទីក្រុងហាណូយជាមួយគោលដៅ​ជំរុញការស្រាវជ្រាវអំពីសមុទ្រខាងកើតរបស់ប្រជាជនវៀតណាមនៅក្នុងនិង
ក្រៅប្រទេស។​មូលនិធិដោយវិទ្យាស្ថានការបរទេសនិងអតីតកម្មាភិបាលផ្នែក
ការទូត២​នាក់​សហបង្កើតជាមួយចំនួនប្រាក់រៃអង្គាសបានជាង៥ពាន់លានដុង។

        ថ្លែងមតិនៅពិធីបង្ហាញមុខ នាយកវិទ្យាស្ថានការបរទេស ទន្ទឹមនឹងនោះជា​
ប្រធាន​មូលនិធិ​ជួយឧបត្ថម្ភស្រាវជ្រាវសមុទ្រខាងកើតលោក Dang Dinh Quy បាន​
អះអាងថា៖

        “គោលដៅនៃមូលនិធិគឺកសាង និងតភ្ជាប់កំលាំងស្រាវជ្រាវ។ នាបច្ចុប្បន្ន យើងមានកំលាំងស្រាវជ្រាវ​សមុទ្រ​ខាងកើតដ៏ទូលំទូលាយប៉ុន្តែដំណើរការសហការ
តភ្ជាប់ជាមួយគ្នាត្រូវ​ឲ្យបានខ្លាំង​ក្លាថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ