ជំរុញសេដ្ឋកិច្ចនៅភាគកណ្ដាលអភិវឌ្ឍន៍ដ៏ចីរភាពក្នុងដំណាក់កាលថ្មី
|
ជំរុញសេដ្ឋកិច្ចនៅភាគកណ្ដាលអភិវឌ្ឍន៍ដ៏ចីរភាពក្នុងដំណាក់កាលថ្មី (VOV) |
Vovworld-ពិនិត្យការអនុវត្តការផ្ដួចផ្ដើមគំនិតគោលនយោបាយអភិវឌ្ឍន៍
សេដ្ឋកិច្ចនៅភាគកណ្ដាលវៀតណាមក្នុងដំណាក់កាលកន្លងមក ពិភាគ្សា
ដំណោះស្រាយចងសម្ព័ន្ធជំរុញខ្លាំងតួនាទីរបស់អង្គភាពអាជីវកម្ម បើកទូលាយ
ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសក្នុងដំបន់ ជំរុញការ
អភិវឌ្ឍន៍ដ៏ចីរភាពរបស់ដំបន់ភាគកណ្ដាលនាពេលខាងមុខ។ នោះជាខ្លឹមសារ
សំខាន់របស់វេទិការសេដ្ឋកិច្ចនៅភាគកណ្ដាលដែលបានរៀបចំនាព្រឹកថ្ងៃទី១៥
សីហានៅទីក្រុង Da Nang។ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានធ្វើ
អធិបតីវេទិការ។
ថ្លែងមតិនៅវេទិការ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរថា៖
“ត្រូវវិភាគបំភ្លឺឧត្តមភាពប្រៀបខ្លាំងរបស់ដំបន់នីមួយៗ រាល់ការលំបាកសាក
ល្បងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ពីនោះសុក្រិដ្ឋ
ផែនការដំបន់ផ្សាភ្ជាប់នឹងផែនការមេរបស់ដំបន់។ បង្កើនការតភ្ជាប់ហេដ្ឋានរចនា
សម្ព័ន្ធ បង្កើតការតភ្ជាប់អំពីបរិយាកាសសេដ្ឋកិច្ចពិសេសគឺការតភ្ជាប់ហេដ្ឋានរចនា
សម្ព័ន្ធរួម តភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍៕”