ដំណើរក្រហមនឹងទទួលឈាមចំនួន២០០០០ប្លោក
|
ដំណើរក្រហមនឹងទទួលឈាមចំនួន២០០០០ប្លោក |
(VOV)_នាព្រឹកថ្ងៃទី១០ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទកា
សែត ឧទ្ទេសនាមអំពីដំណើរក្រហម-ដំណើរចលនាបរិច្ចាគឈាម នៅទូទាំងប្រទេស វៀតណាម ឆ្នាំ ២០១៦។ តាមនោះ សំណើរក្រហមគ្រោងនឹងទទួលបានឈាមចំនួន
20 000 ប្លោក រួមចំណែកពុះពារទៅលើស្ថានភាពខ្វះខាតឈាមក្នុងរដូវក្តៅនេះ។ ដំ
ណើរក្រសហមឆ្នាំនេះ ត្រូវបានចាប់ផ្តើមពីថ្ងៃទី១កក្កដានៅខេត្ត ទីក្រុងចំនួន២៧។ សាស្ត្រាចារ្យ Nguyen Anh Tri ប្រធានវិទ្យាស្ថានឈាមវិទ្យាមជ្ឈឹមបានអោយដឹងថា៖
“ តម្រូវការអំពីឈាមនៅវៀតណាមនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្នែក
វេជ្ជសាស្រ្តវៀតណាមកំពុងអភិវឌ្ឍន៍ខ្លាំងក្លា អាចបំពេញបានតម្រូវការរបស់អ្នកជំ
ងឺ។ វេជ្ជសាស្រ្តកាន់តែអភិវឌ្ឍន៍គឺតម្រូវការអំពីឈាមកាន់តែកើនឡើង។ ដូច្នេះ អង្គ
ការសុខភាពពិភពលោក បានអះអាងថា៖ស្ថានភាពប្រើប្រាស់ឈាម គឺជាបទដ្ឋាន
មួយក្នុងចំណោមបទដ្ឋានចំណួន៣ ដើម្បីវាយតំលៃអំពីការអភិវឌ្ឍន៍របស់វេជ្ជសាស្ត្រ
នៃប្រទេសមួយ មន្ទីពេទ្យមួយ។”
ចាប់ផ្តើមពីឆ្នាំ២០១៣មក ដំណើរក្រហមបានទៅដល់ខេត្ត ទីក្រុងចំនួន៤២
ក្នុងទូទាំងប្រទេស ផ្តល់ឈាមចំនួន៥៧ ០០០ ប្លោក ជួយឧបត្ថម្ភអ្នកជំងឺរាប់ពាន់នាក់៕