ដំណោះស្រាយសំរាប់ប្រជាកសិករក្នុងពេលវៀតណាមចូលរួម TPP

ដំណោះស្រាយសំរាប់ប្រជាកសិករក្នុងពេលវៀតណាមចូលរួម TPP - ảnh 1
ដំណោះស្រាយសំរាប់ប្រជាកសិករក្នុងពេលវៀតណាមចូលរួម TPP

          (VOV)_នេះគឺជាប្រធានបទ នៃសិក្ខាសាលាដោយមជ្ឈឹមសមាគមកសិករ​វៀត
ណាម រៀបចំឡើង នាថ្ងៃទី១២ ឧសភា នៅទីក្រុងហាណូយ។ សិក្ខាសាលាលើកនេះគឺសំ
ដៅលើកកំពស់ចំណេះដឹង ការយល់ដឹង អំពីTPP ចំពោះផ្នែក​ឧស្សាហកម្មវៀតណាម 
ហើយពីនោះ ស្វែងរកដំណោះស្រាយនានា ជួយប្រជា​កសិករអភិវឌ្ឍន៍ផលិតកម្ម លើក
កំពស់សមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ​អន្តរជាតិ។ 

          ថ្លែងមតិនៅទីនេះ លោក Jong Ha Bae ប្រធានដំណាងអង្គការស្បៀង​អាហារ
​ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)ប្រចាំនៅវៀតណាមបាន​អោយដឹងថា៖ 
តាមការស្រាវជ្រាវរបស់ FAO ថា៖ វៀតណាមនឹងជា​ប្រទេស​ទទួល​បានផលប្រយោជន៍
ច្រើនបំផុត ក្នុងចំណោមប្រទេសចំនួន១១ ចូលរួម​ TPP ។ ដើម្បីប្រជាកសិករទទួល
បានផលប្រយោជន៍ទាំងនេះ ដំណាង FAO បានអះអាងថា៖ ត្រូវបង្កើតយន្តការអាទិ
ភាពដើម្បីទាក់ទាញឯកជនវិនិយោគ ​និងអភិវឌ្ឍន៍កសិកម្ម លើកកំពស់គុណភាព
សុវត្ថិភាពម្ហូបអាហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ