ដើម្បីមានជីវភាពរស់នៅប្រកបដោយសុភមង្គលយើងត្រូវផ្តោតលើការងារចំនួន៣

(VOVWORLD) -ដើម្បីមានជីវភាពរស់នៅប្រកបដោយនូវសុភមង្គល យើងត្រូវផ្តោតលើការងារចំនួន៣ នោះគឺ បុគ្គលម្នាក់ៗ គ្រួសារនិងសហគមន៍ ត្រូវមានការយល់ដឹងអំពីច្បាប់ដើម្បីមិនរំលោភច្បាប់ ស្ថាប័នមានសមត្ថភាពត្រូវប្រមូលផ្តុំលើការផ្សព្វផ្សាយច្បាប់ទៅដល់ប្រជាជនគ្រប់រូបនិងវិនិច្ឆ័យដោយមឹងមាត់រាល់ករណីរំលោភបំពានច្បាប់។ 
ដើម្បីមានជីវភាពរស់នៅប្រកបដោយសុភមង្គលយើងត្រូវផ្តោតលើការងារចំនួន៣ - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី

ម្យ៉ាងវិញទៀត មនុស្សគ្រប់រូបចង់មានសុភមង្គលគឺត្រូវជឿជាក់លើអនាគត ជឿជាក់លើភាពប្រសើរជានិច្ច។ នេះជាមតិរបស់ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam នៅក្នុងសន្និសីទបូកសរុបរយៈពេល៥ឆ្នាំ អនុវត្តគម្រោងការទិវាសុភមង្គលអន្តរជាតិ ថ្ងៃទី២០មិនា និងសារាចររបស់រដ្ឋាភិបាល ស្តីពីជម្រុញខ្លាំងការអប់រំសីលធម៌ របៀបរស់នៅក្នុងគ្រួសារដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨មិថុនានៅទីក្រុងហាណូយ។

លោកឧបនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ចង់មានសុភមង្គល គឺប្រទេសនោះត្រូវមានឯករាជ្យ មានការអភិវឌ្ឍន៍ចម្រូងចម្រើនហើយប្រជាជនបានរស់នៅក្នុងភាពសុខសាន្តត្រាន។ នៅវៀត ណាមក៏មានកម្មវិធីសកម្មភាពយុទ្ធសាស្ត្រជាច្រើន ទាក់ទិនដល់ការអភិវឌ្ឍគ្រប់ដណ្តប់ ក្នុងនោះ គឺយកចិត្តទុកដាក់ពិសេសដល់កម្មវិធីកាត់បន្ថយភាពក្រីក្រ អនុវត្តន៍ គោលនយោបាយជួយឧបត្ថម្ភក្រុមមនុស្សងាយរងគ្រោះដូចជាជនក្រីក្រ ជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល ជនពិការ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ