តាំងពីព័ណ៌រំលឹកខួបអនុស្សាវរីយ៌៥១ឆ្នាំសោនាដកម្មជាតិគីមីពូលព័ណ៌លឿងទុំ/ dioxinវៀតណម
|
រូបថតៈ Internet |
(VOVWorld)-ការ “តាំងពិព័ណ៌រូបថតក្នុងឱកាសរំលឹកខួបលើកទី៥១ ទិវាសោនាដ
កម្មជាតិគីមីពូលព័ណ៌លឿងទុំ/dioxinវៀតណាម” បានបើកឡើងនៅទីក្រុងហូជី
មិញនាព្រឹកថ្ងៃទី១សីហា។ ការតាំងពិព័ណ៌ដែលប្រព្រឹត្តទៅតាំងពី ថ្ងៃទី១ដល់ថ្ងៃ
ទី ១២សីហា តាំងបង្ហាញរូបភាពជាង១០០ តាមប្រធានបទចំនួន២ គឺ “ជាតិគីមី
ពូលព័ណ៌លឿងទុំ ការឈឺចាប់មិនមែនរបស់អ្នកណាទេ” និង “រួមជាមួយជនរង
គ្រោះដោយជាតិគីមីពូលព័ណ៌លឿងទុំ/dioxinឈានឡើងពីការលំបាក”។ ការ
តាំងពិព័ណ៌នេះ ក៏ជាឱកាស ដើម្បីចលនាទទួលហត្ថលេខាគំាទ្របណ្តាជនរង
គ្រោះដោយជាតិគីមីពូលព័ណ៌លឿងទុំ/dioxinវៀតណាមក្នុងរឿងបណ្តឹងបណ្តា
ក្រុមហ៊ុនជាតិគីមីរបស់អាមេរិកនាពេលខាងមុខ។ ឧត្តមសេនីយ៌ត្រី Tran Ngoc
Tho ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពូលព័ណ៌លឿងទុំ/dioxin ទីក្រុងហូជីមិញឲ្យដឹងថា៖
“ក្នុងឆ្នាំ២០១២នេះ យើងខ្ញុំប្រមូលផ្តុំផ្សព្វផ្សាយអំពីយុត្តិធម៌ចំពោះ ជន
រងគ្រោះដោយជាតិគីមីព័ណ៌លឿងទុំ ដែលកំពុងជួបប្រទះការលំបាកក្នុង ជីវ
ភាពរស់នៅ។ ទន្ទឹមនឹងនោះ យើងខ្ញុំផ្សព្វផ្សាយឲ្យប្រជាជនគ្រប់ស្រទាប់ក្នុង
ប្រទេសនិងជនវៀតណាមនៅឯបរទេស និងជនបរទេសមករស់នៅ នៅវៀត
ណាម ស្គាល់ពយល់បានការឈឺចាប់របស់ជនរងគ្រោះដោយជាតិគីមីពូល
ព័ណ៌លឿងទុំដើម្បីរួមគ្នាធ្វើឲ្យធូរស្រាលការឈឺចាប់នេះ”៕