តួនាទីរបស់ដំបន់ចំពោះសមាហរណកម្មអន្តរជាតិ
|
តួនាទីរបស់ដំបន់ចំពោះសមាហរណកម្មអន្តរជាតិ (VOV) |
Vovworld-នាថ្ងៃទី១៩មិថុនានៅទីក្រុង Buon Ma Thuot ក្រសួងការបរទេសវៀតណាមបានសហការជាមួយខេត្ត Dac Lac បានបើកសន្និសីទអ្នករាយការណ៍
ជាមួយប្រធានបទ សមាហរណកម្មអន្តរជាតិដើម្បីអភិវឌ្ឍន៍ចីរភាព តួនាទីរបស់
ដំបន់។ ចូលរួមសន្និសីទមានដំណាងជាង២រយនាក់របស់ខេត្តចំនួន៥ដំបន់ Tay
Nguyen និងខេត្តជុំវិញចំនួន៥។ ថ្លែងមតិនៅពិធីប្រារព្ធ លោក Y Dham Enuol អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Dac Lac បានចាត់ទុកថា៖
“រាល់ខ្លឹមសារនៅសន្និសីទលើកនេះនឹងជួយលើកកំពស់ការយល់ដឹងសំរាប់ជួរកម្មាភិបាលមន្ត្រីនិងអង្គភាពអាជីវកម្ម បង្កភាពងាយស្រួលសំរាប់ការរៀបចំនិងអនុវត្តគោលនយោបាយសំដៅលាតត្រដាងដ៏ជោគជ័យសេចក្តីសំរេច
ចិត្តលេខ២២របស់ការិយាល័យនយោបាយអំពីសមាហរណកម្មអន្តរជាតិ។ ទន្ទឹម
នឹងនោះក៏ជាឱកាសជួបប្រាស្រ័យបទពិសោធន៍អំពីសមាហរណកម្មអន្តរជាតិ
របស់បណ្ដាខេត្ត៕”