តម្លៃនិរន្តរភាពរបស់វណ្ណកម្ម “ផ្លូវបដិវត្ត” របស់លោកប្រធានហូជីមិញ
(VOVWORLD) -នាថ្ងៃទី៣០សីហា គណៈកម្មាធិ ការឃោសនាអប់រំ គណៈកម្មាធិការបក្សទីក្រុង ហូជីមិញបានរួមសហការជាមួយវិទ្យាស្ថានកម្មាភិបាលទីក្រុង រៀបចំសិក្ខាសាលា វិទ្យាសាស្ត្រស្តីពីតម្លៃនិរន្តរភាពនៃវណ្ណកម្ម “ផ្លូវបដិវត្ត”។
ទិដ្ឋភាពនៃសិក្ខាសាលា |
បទអន្តរាគមន៍នៅទីនេះ សុទ្ធតែផ្តោតសំខាន់លើតម្លៃទ្រឹស្តីនិងស្ថាន ភាពជាក់ស្តែងរបស់វណ្ណកម្ម “ផ្លូវបដិវត្ត” សម្រាប់បុព្វហេតុបដិវត្តន៍ វៀត ណាមនិងការងារកសាង ពង្រឹងបក្សនាបច្ចុប្បន្ន។ ចូល រួមក្នុងសិក្ខាសាលា លោក Nguyen Cao Lam សាស្ត្រាចា្យ ដេប៉ាឌឺម៉ង់កសាងបក្ស និងសត្តិអារម្មណ៍លោកប្រធានហូជីមិញនៃវិទ្យាស្ថានកម្មាភិបាលទីក្រុងហូជីមិញ បានចាត់ទុកថា៖
“រហូតមកដល់ពេលនេះ វណ្ណកម្ម “ផ្លូវបដិវត្ត” នៅតែជាចំណេះវិជ្ជាទ្រឹស្តី។ តម្លៃ នៃវណ្ណកម្មនេះមិនត្រឹមតែចង្អល់បង្ហាញនូវគោលមាគ៌ាដឹកនាំរបស់បក្សកុម្មុនិស្តវៀត ណាមនាគ្រានោះទេ ថែមទាំង អាចអនុវត្តដូចជាមេរៀនសម្រាប់កិច្ចការដឹកនាំ កសាងប្រទេសជាតិទៀតផង”។
វណ្ណកម្ម “ផ្លូវបដិវត្ត”មានតួនាទីដូចជាត្រីវិស័យឲ្យបដិវត្តន៍វៀតណាម ។ វណ្ណកម្មនេះ បានស្តែងចេញនូវទ្រឹស្តីឈ្លាសវៃរបស់អគ្គមគ្គុទេស Nguyen Ai Quoc ជា ឃ្លាំងទ្រឹស្តីបដិវត្តន៍វៀតណាមផងដែរ៕