ថ្ងៃទី២៧ខែមករាជាថ្ងៃរំលឹកខួបលើកទី៤៥នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស

(VOVWORLD) -មុននេះ៤៥ឆ្នាំ នាថ្ងៃទី២៧ខែមករានោះ កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់សង្គ្រាម បង្កើតសន្តិភាពឡើងវិញនៅវៀត ណាម (ឬហៅថាកិច្ចព្រមព្រៀងប៉ារីស) បានចុះហត្ថ លេខាជាផ្លូវការ បញ្ចប់ប្រកបដោយជោគជ័យសន្និសីទប៉ារីស ដែលជាការតស៊ូខាង ការទូតអូសបន្លាយរយៈពេលយូរបំផុតនិងមានភាពតានតឹងបំផុតក្នុងប្រវត្តិសាស្ត្រនៃ វិស័យការទូតបដិវត្តន៍វៀតណាមយុគ្គសម័យលោកប្រធានហូជីមិញ។ 
ថ្ងៃទី២៧ខែមករាជាថ្ងៃរំលឹកខួបលើកទី៤៥នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស - ảnh 1 ទិដ្ឋភាពនៃកម្មវិធី "បទចម្រៀងសន្តិភាព" (រូបថតៈ dantri.vn)

នេះជាឯកសារ ដែលមានសារៈសំខាន់ បង្ខំឲ្យអាមេរិកដកខ្លួនចេញពីភាគខាងត្បូងវៀតណាម ជាបុព្វ បទដើម្បីកងទ័ពប្រជាជនវៀត ណាមក្រោកឈរឡើងរំដោះទាំងស្រុងភាគខាងត្បូងវៀតណាម ឯក ភាព ប្រទេសជាតិនាឆ្នាំ១៩៧៥នោះ។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥នៃទិវាកិច្ចព្រមព្រៀងប៉ារីសបានចុះហត្ថលេខា នាយប់ថ្ងៃទី ២៦ខែមករា នៅ ខេត្ត Quang Tri បានប្រារព្ធឡើងកម្មវិធីជួបប្រាស្រ័យសិល្បៈក្រោយប្រធានបទ “បទចម្រៀងសន្តិភាព”។ អញ្ជើញចូលរួមក្នុងកម្មវិធី អតីតយុទ្ធជន Nguyen Huy Tao បាន ឲ្យដឹងថា៖

        “បទចម្រៀងសន្តិភាពគឺអស្ចារ្យណាស់ហើយប្រារព្ធចំពេលវេលាទៀត។ យើងខ្ញុំ សុទ្ធតែជាអតីតយុទ្ធជននាគ្រាសង្គ្រាមនោះ បានជាថ្ងៃនេះជួបជុំគ្នាស្តាប់បទចម្រៀងផង អារម្មណ៍ហាក់ដូចជារំជើបរំជួលណាស់។ កិច្ចព្រមព្រៀងប៉ារីសជាសញ្ញាគូសសញ្ញាដែលមិនអាចបំភ្លេច បានឡើយនិងបញ្ជាក់ថា សន្តិភាពជាគោលដៅរបស់ប្រទេសជាតិ”។

        កម្មវិធីនេះចង់ផ្ញើសារស្តីពីចំណងសាមគ្គីភាពរវាងបណ្តាជនជាតិ លទ្ធិមនុស្សសាស្ត្រជ្រាលជ្រៅ និងអំពីបំណងប្រាថ្នាចង់បានសន្តិភាពរបស់ប្រជាជនវៀតណាម និងបណ្តាជនជាតិស្រឡាញ់សន្តិភាពទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ