ថែទាំកម្មករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះបញ្ជស័ក ២០២៣

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ថោះបញ្ជស័ក ២០២៣ នាថ្ងៃទី ៤ ខែមករា ថ្នាក់ដឹកនាំសហភាពពលកម្មទីក្រុងហាណូយ បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេត ដល់សមាជិកសហជីព និងនិយោជិតដែលកំពុងបម្រើការងារនៅអង្គភាពមួយចំនួនក្នុងមូលដ្ឋានរដ្ឋធានី។
ថែទាំកម្មករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះបញ្ជស័ក ២០២៣ - ảnh 1ប្រធានសហភាពពលកម្មទីក្រុងហាណូយ លោក Pham Quang Thanh ប្រគល់អំណោយបុណ្យតេត ដល់ពលករនៅក្រុមហ៊ុនភាគហ៊ុន Hanoi Plastic ។ (រូបថត៖ hanoimoi.com.vn)

ក្នុងឱកាសបុណ្យតេតឆ្នាំ២០២៣ នេះ ធុរកិច្ចជាច្រើនក្នុងរដ្ឋធានីនឹងសម្របសម្រួលជាមួយសហជីព ដើម្បីអនុវត្តសកម្មភាពថែទាំសមាជិកសហជីព និងនិយោជិត តាមរយៈការចុះសួរសុខទុក្ខ និងផ្តល់អំណោយបុណ្យតេត; ជូនប្រាក់បៀវត្សរ៍, ប្រាក់រង្វាន់សម្រាប់បុណ្យតេត; ឧបត្ថម្ភមធ្យោបាយដឹកជញ្ជូនដល់កម្មករនិយោជិត វិលត្រឡប់ទៅស្រុកកំណើត អំណរបុណ្យតេត ក៏ដូចជាឧបត្ថម្ភសម្រាប់បុគ្គលិកដែលធ្វើការអំឡុងពេលបុណ្យតេត…។

នៅខេត្ត Bac Giang ដោយមានគោលដៅ “សមាជិកសហជីព និងកម្មករទាំងអស់ សុទ្ធតែមានបុណ្យតេតកក់ក្តៅ” សហភាពពលកម្មខេត្តនឹងផ្តល់អំណោយចំនួន ៧,២ ពាន់កញ្ចប់ ដើម្បីជូនសមាជិកសហជីព និងពលករ ដែលជួបការលំបាក រងគ្រោះថ្នាក់ការងារ ជំងឺការងារ ជំងឺធ្ងន់ធ្ងរ និងកម្មករនិយោជិតដែលនៅឆ្ងាយពីផ្ទះ ហើយមិនមានលទ្ធភាពវិលត្រឡប់មកស្រុកកំណើតអំណរបុណ្យតេត ដោយមានថវិកាសរុបជិត ៣,៦ពាន់លានដុង; ឧបត្ថម្ភផ្ទះ ចំនួន ៦ ខ្នង ដែលមានតម្លៃសរុប ២៤០ លានដុង។ ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៤ និងទី ៥ មករា នៅតំបន់ឧស្សាហកម្ម Tra Noc ១ ខ័ណ្ឌ Binh Thuy ទីក្រុង Can Tho បានប្រព្រឹត្តទៅកម្មវិធី "ផ្សារតេតសម្រាប់សមាជិកសហជីព”។
ថែទាំកម្មករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះបញ្ជស័ក ២០២៣ - ảnh 2លោកស្រី Le Thi Suong Mai ប្រធានសហភាពពលកម្មទីក្រុង Can Tho បានជូនអំណោយដល់សមាជិកសហជីព និងពលករ។  (រូបថត៖ hanoimoi.com.vn)

លោកស្រី Huynh Thi Hien អនុប្រធានអចិន្ត្រៃយ៍នៃសហភាពពលកម្មទីក្រុង Can Tho បានឲ្យដឹងថា៖  “ក្នុងចំណោមសកម្មភាពបន្តបន្ទាប់នៃ "បុណ្យតេតជួបជុំ - និទាឃៈរដូវផ្សារភ្ជាប់" យើងខ្ញុំនឹងរៀបចំដំណើរចុះសួរសុខទុក្ខដល់ផ្ទះសំណាក់ដែលមានកម្មករមិនត្រឡប់ទៅស្រុកកំណើតដើម្បីអបអរសាទរបុណ្យតេត ហើយនឹងផ្តល់អំណោយដ៏កក់ក្តៅ និងក្តីស្រលាញ់ ចែករំលែកក្តីនឹករលឹកស្រុកកំណើត បន្ថយក្តីទុក្ខព្រួយជាមួយបងប្អូនកម្មករនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខាងមុខនេះ។ ស្មារតីគឺយើងដឹកនាំសហជីពមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យរួមកម្លាំងកាយចិត្តជាមួយសហជីពពលករទីក្រុង ដើម្បីរៀបចំ អំណោយជូនពលករ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ