ថែទាំជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំជាការងារយូរអង្វែងសំខាន់និងបន្ទាន់
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានថ្លែងមតិនៅមហាសន្និបាត (VOV) |
Vovworld-មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៣នៃសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ Dioxin វៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី២៤ធ្នូនៅទីក្រុងហាណូយ។ ថ្លែងមតិនៅមហាសន្និបាត ឧបនាយករដ្ឋមន្ត្រីវៀត
ណាមលោក Vu Duc Dam បានចាត់ទុកថា ការដោះស្រាយផលវិបាកនៃជាតិគីមី
ពុលពណ៍លឿងទុំ dioxin គឺយូរអង្វែងសំខាន់និងបន្ទាន់។ បក្សរដ្ឋប្រពន្ធនយោបាយទាំងមូលនិងប្រជាជនបាននិងកំពុងធ្វើការអស់ពីកំលាំងកាយចិត្តដើម្បីជនរងគ្រោះ
ដោយជាតិគីមីពុលពណ៍លឿងទុំខំប្រឹងប្រែងលើកកំពស់ជីវភាពរស់នៅរបស់ជន
រងគ្រោះនិងគ្រួសារថែមទៀត។ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើរសមាគម
ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ Dioxin វៀតណាម (VAVA) រួមចំណែក
ជាមួយបក្សរដ្ឋប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនថែទាំជួយឧបត្ថម្ភជនរង
គ្រោះ។ សមាគមជនរងគ្រោះដោយជាតិគីមីពូលព័រលឿងទុំ Dioxin វៀតណាមគោរព
និងជំរុញសកម្មភាពឃោសនាច្នៃប្រឌិតអំពីខ្លឹមសាររបៀបធ្វើចលនាសមស្របបង្កើនសាមគ្គីភាពជាតិនិងអន្តរជាតិ ខំប្រឹងប្រែងក្នុងការតស៊ូទាមទាយុត្តិធម៍សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំវៀតណាម។
ក្នុង ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០ទិវាប្រពៃណីសមាគមជនរងគ្រោះ
ដោយជាតិគីមីពុលពណ៍លឿងទុំ/ Dioxin វៀតណាម (VAVA) ដែលបានប្រព្រឹត្តទៅ
នាថ្ងៃទី ២៣ ធ្នូ នៅទីក្រុងហាណូយ។ តាងនាមអោយថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណ
សិរ្យមាតុភូមិវៀតណាម ប្រធានគណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម
លោក Nguyen Thien Nhan ដ៏សប្បាយរីករាយចំពោះការអភិវឌ្ឍន៍លឿននិងទទួល
បានលទ្ធផលសកម្មជាច្រើន របស់ VAVA ក្នុងរយះពេល១០ឆ្នាំកន្លងទៅ។ លោក
Nguyen Thien Nhan បានស្នើថា៖គណះកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់
និងប្រជាជនទាំងមូលត្រូវបំពេញភារកិច្ចនេះប្រកបដោយល្អប្រសើ។ សមាគមជន
រងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/ Dioxin វៀតណាមត្រូវបន្តពង្រឹងនិង
ពង្រីកគុណភាពនៃសកម្មភាព ដោយរូបសណ្ឋាន វិធានការសកម្មនានា ដើម្បីឆ្លៀត
យកប្រភពកម្លាំងរបស់សង្គមដើម្បីថែទាំ ជួយឧបត្ថម្ភជនរងគ្រោះ និងរក្សារការ
តស៊ូដណ្ដើមយុត្តិធម៌សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លងទុំនៅវៀត
ណាម៕
-VOVWORLD