ថែទាំជីវភាពរស់នៅសំរាប់ជនរួមជាតិជាជនជាតិភាគតិច Tay Nguyen។

ថែទាំជីវភាពរស់នៅសំរាប់ជនរួមជាតិជាជនជាតិភាគតិច Tay Nguyen។ - ảnh 1
គណៈកម្មាធិការបញ្ជាដំបន់ Tay Nguyen បានរៀបចំបូកសរុបការងារក្នុងឆមាសទី១និងអនុវត្តភារកិច្ចក្នុងឆមាសទី២ឆ្នាំ២០១៣។ (vov.vn)



        VOV-នាថ្ងៃទី២២កក្កដានៅទីក្រុង Da Lat(Lam Dong) គណៈកម្មាធិការ​បញ្ជា​​
ដំបន់ Tay Nguyen បានរៀបចំបូកសរុបការងារក្នុងឆមាសទី១និងអនុវត្ត​ភារកិច្ច​​
ក្នុង​​ឆមាសទី២ឆ្នាំ២០១៣។ តាមគណៈកម្មាធិការបញ្ជាដំបន់ Tay Nguyen ឲ្យ​​ដឹង​
ថា​ ក្នុងឆមាសទី១ឆ្នាំនេះ កំណើន GDP របស់ដំបន់ Tay Nguyen ទទួល​បាន​
ប្រមាណ​៩% តំលៃប្រាក់ពាណិជ្ជកម្មនាំចេញទទួលបានជិត៩រយលានដុល្លារ​
អាមេរិក។ ថ្លែងមតិសន្និដ្ឋានសន្និសីទ​នាយឧត្តមសេនីយ៍ Tran Dai Quang សមាជិក​ការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលនិងជាប្រធានគណៈ​កម្មាធិការ
បញ្ជាដំបន់ Tay Nguyen​ បានលើកច្បាស់ថា ភារកិច្ចស្នូលពីឥឡូវដល់​ចុងឆ្នាំ​គឺ
គណៈកម្មាធិការបញ្ជាដំបន់ Tay Nguyen បង្កើនកិច្ចសហការជាមួយ​ក្រសួង​ផ្នែកដំបន់នានាអនុវត្តគោលដៅរក្សាស្ថិរភាពនយោបាយ-សង្គម ការពារ​រឹងមាំ​​អធិបតេយ្យភាពសន្តិសុខព្រំដែន។ ប្រធានគណៈកម្មាធិការបញ្ជាដំបន់ Tay
Nguyen បានស្នើរចាំបាច់ត្រូវបង្កើនការតាមដានត្រួតពិនិត្យការលាតត្រដាង
អនុវត្ត​លទ្ធផល​សន្និសីទពន្លឿនវិនិយោគដំបន់ Tay Nguyen លើកទី២ឆ្នាំ២០១៣
ពិសេសគឺ ការអនុវត្តបណ្ដាគំរោងការដែលបានផ្ដល់លិខិតទទួលស្គាល់វិនិយោគ​និងកិច្ចសន្យាជួយឧបត្ថម្ភឥណទាន បំរើការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសុខុមាលភាព​
សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ