ថ្នាក់ដឹកនាំបក្សនិង រដ្ឋជូនពរប្រជាគ្រឹស្ត សាសនិកក្នុងឳកាសបុណ្យ ណូអែល

ក្នុងឳកាសបុណ្យ Noel ឆ្នាំ២០១១ ព្រឹកថ្ងៃទី ២៣ធ្នូ អនុប្រធានរដ្ឋ Nguyen Thi Doan បាន អញ្ជើញទៅសាកសួរសុខទុក និងជូនអំណោយ បណ្តាបន្រ្តីសង្ឃសាសនាគ្រឹស្ត​និងប្រជា
គ្រឹស្ត​សាសនិកនៅប៉ាទ្វស់ Kim Son –Ninh Binh ។ អនុប្រធានរដ្ឋ Nguyen Thi Doan សម្តែង
នូវគោល បំណងថា  ៖ ក្នុងឆ្នាំ២០១២ ប្រជាគ្រឹស្តសាសនិក Kim Son ចូលរួមអនុវត្តល្អ
គោលមាគ៌ា គោល នយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ កសាងផែនមហាសាមគ្គីប្រជា
ជាតិទាំងមូល រួមវិភាគទានដល់ ការអភិវត្តរបស់ខេត្ត Ninh Binh យ៉ាងច្រើនថែមទៀត។ ក្នុងឳកាសនេះ អនុប្រធានរដ្ឋ​Nguyen Thi Doan បានជូនអំណោយចំនួន ១០ចំណែកចំពោះគ្រួសារគ្រឹស្តសាសនិកឆ្នើម គ្រឹស្តសាសនិកធ្វើ សេដ្ឋកិច្ចពូកែ និងគ្រឹស្តសាសនិកក្រីក្រ..។តាមនាមប្រជាគ្រឹស្តសាសនិក Kim Son ប្រធានប៉ារ្វាស់
Kim Son Nguyen Manh Dat បានថ្លែងថា ៖ “ប្រជាគ្រឹស្តសាសនិក Kim Son មានសេចក្តី​សប្បាយរិករាយយ៉ាងក្រៃលេង ដោយត្រូវបានទទួលអនុប្រធានរដ្ឋមកទស្សនា ក្នុង
ឳកាសទទួល បុណ្យNoel។ ប្រជាគ្រឹស្តសាសនិករយើងខ្ញុំសូមអរគុណបក្ស និងរដ្ឋដែលបានយកចិត្តទុកដាក់ ដល់ ប្រជាគ្រឹស្តសាសនិករយើងខ្ញុំ”។

        ក្នុងឳកាសបុណ្យ Noel ឆ្នាំ ២០១១ ថ្នាក់ដឹកនាំបណ្តាខេត្ត Kon Tum – Nghe An ទីក្រុង​ Can Tho- Vinh Long គណៈកម្មាការទទួលបន្ទុកណាមបូខាងនីរតី ក៏បានរៀបចំទៅសាកសួរសុខ​ទុក និងជូនអំណោយចំពោះទីសំណាក់នៃអេវ៉ែត មហាសិក្ខាសាលា សមាគមសាសនាប្រូតែស្តង់ និង ប្រជាគ្រឹស្តសាសនិកនៅលើភូមិសាស្រ្ត។ ថ្នាក់ដឹកនាំខេត្ត ក្រុង សម្តែងនូវជំនឿជឿជាក់ថា ៖ បណ្តា មន្រ្តីសង្ឃ ប្រជាគ្រឹស្តសាសនិក សាសនិកប្រតែស្តង់ បន្តពង្រិកស្មារតី សាមគ្គីភាព គោរពព្រះ ស្នេហាជាតិ រស់នៅល្អខាងផ្លូវលោក ខាងផ្លូវធម៌ រួមគ្នាកសាងស្រុកំណើត ឲកាន់តែសម្បូររុងរឿង ថែមទៀត។

        ថ្ងៃទី២៣ធ្នូ ថ្នាក់ដឹកនំាខេត្ត Dac Lac បានទៅសាកសួរសុខទុក និងជូនពរបណ្តាមូលដ្ឋាន សាសនាកាតុលិក និងប្រូតែស្តង់ទៅលើភូមិសាស្រ្ត។ តំណាងមន្រ្តីសង្ឃសាសនាបានថ្លែងអំរណ គុណចំពោះ​ការយកចិត្តទុកដាក់ របស់ខេត្ត និងសន្យាថា៖ នឹងលើកទឹកចិត្តប្រជាគ្រឹស្តសាសនិក បន្តពង្រិកប្រពៃណី “គោរពព្រះ ស្នេហាជាតិ” សមាគ្គីអ្នកកាន់សាសនា និងអ្នកមិនកាន់សាសនា រួមវិភាគទានដល់បុព្វហេតុកសាងផែនមហាសាមគ្គីប្រជាជនទាំងមូល។ បុព្វជិត Ha Duy Kham នៅ ប៉ារ្វាស់ Thanh Tam ថ្លែងថា ៖​ “នេះជាកិត្តិយសសម្រាប់ប៉ារ្វាស់យើងខ្ញុំ និយាយដោយឡែក និងប្រជាគ្រឹស្តសាសនិកនិយាយរួម។ នេះជាប្រការមានតម្លៃណាស់ ការទទួលខុសត្រូវរនបស់ប្រជា គ្រឹស្ត ក៏ដូចជា ស្មោះត្រង់និងមាតុភូមិ ស្រឡាញ់មនុស្ស រួមកម្លំាងកាយចិត្តកសាងសង្គម ឲកាន់តែ ល្អប្រសើថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ