ទាក់ទងផ្ទាល់ជាមួយបណ្ដាសេវាកម្មថែទាំសុខភាពប្រសូតកម្ម
ដោយប្រធានបទ ៖ទាក់ទងផ្ទាល់ជាមួយបណ្ដាសេវាកម្មថែទាំសុខភាពប្រសូតកម្ម ទិវាចំនួនប្រជាជនពិភពលោក (ថ្ងៃទី ១១ កក្កដា) ឆ្នាំ ២០១២នេះ នឹងបង្កើនបណ្ដា
សកម្មភាពរៀបចំផែនការូបនីយកម្មគ្រួសារដោយស្ម័គ្រចិត្ត ជួយឧបត្ថម្ភសម្រាលកូន និងបង្ការមេរោគឆ្លងតាមផ្លូវភេទ កែលំអរស្ថានភាពសុខភាពរបស់អ្នកម្ដាយ និងទារក
យ៉ាសកម្ម។ ប្រធាន អគ្គនាយកដ្ឋានចំនួនប្រជាជន Duong Quoc Trong បានអោយដឹងថា៖
“ចំពោះវៀតណាម ក្នុងឱកាសទិវាចំនួនប្រជាជនពិភពលោកលើកនេះ នឹងបំផុសយុទ្ធនាការផ្សព្វផ្សាយ ដើម្បីមនុស្សគ្រប់រូប យល់ដឹងយ៉ាងជ្រាលជ្រៅជាងអំពីសុខ
ភាពប្រសូតកម្មនិយាយរួម ផែនការូបនីយកម្មគ្រួសារនិយាយដោយឡែក ដើម្បី ធ្វើ
យ៉ាងម៉េច លើកកំពស់ស្ថានភាព សុខភាពប្រសូតកម្មរបស់ប្រជាជនម្នាក់ៗ។”
ក៏ក្នុងឱកាសនេះដែរ នៅខេត្ត ទីក្រុងជាច្រើន របស់វៀតណាម បានប្រព្រឹត្តទៅ បណ្ដា
សកម្មភាពស្ងើចសរសើរ អ្នកឃោសនាចំនួនប្រជាជនឆ្នើម មហោស្រព អ្នកឃោសនា
ចំនួនប្រជាជនឆ្នើម ២០១២…។ល។ លោក Pham Thanh Phong នាយក មជ្ឈមណ្ឌល សុខភាពប្រសូតកម្មខេត្ត Ha Nam បានថ្លែងថា៖
“ឆ្នាំនេះ យើងខ្ញុំអនុវត្តបន្ថែមបណ្ដាគំរោងការណ៍ ក្លិបមនុស្សមិនទាន់ពេញវ័យ រៀបចំនៅតំបន់ចំនួន ៤ របស់ឃុំ សង្កាត់ចំនួន ៤។ ក្រោយរយះពេល ១ខែ យើងខ្ញុំចាត់តាំងកម្មាភិបាលចុះផ្សព្វផ្សាយ ពិគ្រោះយោបល់អំពីសុខភាពប្រសូតកម្មចំពោះមនុស្សមិនទាន់ពេញវ័យ អោយសិស្សនៅ អនុវិទ្យាល័យ វិទ្យាល័យ និងបណ្ដាតំបន់
មានកម្មករច្រើន ដើម្បីគេយល់ដឹងបន្ថែមអំពីភេទ និងសុខភាពផ្លូវភេទ …។ល៕ ”
|
ទាក់ទងផ្ទាល់ជាមួយបណ្ដាសេវាកម្មថែទាំសុខភាពប្រសូតកម្ម (http://vovgiaothong.vn/) |