ទីក្រុងហូជីមិញបង្ហាញមុខបណ្ដាញ់នារីចាប់អាជិពនិងអាជីវកម្ម
|
ទីក្រុងហូជីមិញបង្ហាញមុខបណ្ដាញ់នារីចាប់អាជិពនិងអាជីវកម្ម |
(VOV)_បណ្ដាញ់នារីចាប់អាជីពនិងអាជីវកម្ម (WISE) នាថ្ងៃទី៨មិនា បានបង្ហាញ
មុខនិងដាក់អោយដំណើការនៅទីក្រុងហូជីមិញ សំដៅជំរុញសកម្មភាពប្រគល់ជូនសិទ្ធិ
សំរាប់នារី ក្នុងការងារចាប់អាជីពនិងអាជីវកម្ម។ បេសសកម្មរបស់បណ្ដាញនេះគឺពង្រឹង
តភ្ជាប់និងជួយឧបត្ថម្ភនារីចាប់អាជីពនៅវៀតណាម និងបើកទូលាយនៅប្រទេស
ផ្សេងៗក្នុងតំបន់ទន្លេមេគង្គ។ លោកស្រី Tu Thu Hien នាយិកាកម្មវិធីផ្តួចផ្តើមគំនិត
ថ្មី ជួយឧបត្ថម្ភមណ្ឌលឯកជនតំបន់មេគង្គ ជាសមាជិកាបង្កើតបណ្ដាញនារីចាប់អាជីព
និងអាជីវកម្មបានអោយដឹងថា៖
“ ដំបូងយើងខ្ញុំនឹងផ្គត់ផ្គង់ចំណេះដឹង សំរាប់នារីចាប់អាជីព។ យើងខ្ញុំបង្កលក្ខណះ
ងាយស្រួល បង្កឱកាសដើម្បីតភ្ជាប់នារីមានគំនិតចាប់អាជីព និងឧទ្ទេសនាមអំពីគំ
និតចាប់អាជីពជាមួយវិនិយោគិន៕”