|
វិមាន Thong Nhat នៅទីក្រុងហូជីមិញ។ (vov.vn) |
VOV-នាព្រឹកថ្ងៃទី២៩មេសានៅសាលប្រជុំទីក្រុង គណៈកម្មាធិការបក្ស
ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុ
ភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំដ៏មហោឡារឹកពិធីមិទ្ទិងរំលឹកខួប
អនុស្សាវរីយ៍លើកទី៣៨ទិវារំដោះភាគខាងត្បូងទាំងស្រុងឯកភាពប្រទេសជាតិ
(ទី៣០មេសា) លើកទី១២៧ទិវាពលកម្មអន្តរជាតិ(ទី១ឧសភា) និងទទួលបណ្ដា
រង្វាន់ដ៏ខ្ពង់ខ្ពស់របស់រដ្ឋ។ នៅពិធីលោក Le Hoang Quan ប្រធានគណៈកម្មាធិការ
ប្រជាជនទីក្រុងហូជីមិញបានថ្លែងសន្ទរកថារំលឹកឡើងវិញនូវកំណាត់ផ្លូវ
ប្រវត្តិសាស្ត្រតស៊ូបដិវត្តរបស់ប្រជាជាតិវៀតណាម។ លោក Le Hoang Quan បាន
សង្កត់ធ្ងន់ថា៖
“បក្សភាគរដ្ឋអំណាចប្រជាជនទីក្រុងហូជីមិញប្តេជ្ញាចិត្តកសាងទីក្រុងហូជីមិញកាន់តែអរិយ្យធម៍ទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយតួនាទីជាទីក្រុងពិសេសនាំមុខក្នុងបុព្វហេតុឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម ជាជំហានៗក្លាយទៅជាមជ្ឈមណ្ឌលដ៏ធំធេងអំពីសេដ្ឋកិច្ចហិរញ្ញវត្ថុពាណិជ្ជកម្មវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ប្រទេសជាតិនិងដំបន់អាស៊ី-អាគ្នេយ៍រួមចំណែកសកម្មនាំវៀត
ណាមជាសារវន្តក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០១៥។ ស័គ្រសមជាទីក្រុងមានឈ្មោះលោកប្រធានហូជីមិញ។”
រីឯបងស្រី Tran Thanh Thao លេខាសម្ព័ន្ធយុវជនខ័ណ្ឌទី៤បានលើកច្បាស់ថា៖
“យើងខ្ញុំ យុវជនទីក្រុងហូជីមិញម្នាក់ៗនឹងបន្តពង្រីកការផ្ដើមគំនិតឈានទៅមុខសកម្មរបស់ខ្លួនក្នុងការរកឃើញដំណោះស្រាយការងារជាក់ស្ដែងដើម្បីរួមចំណែកកសាងទីក្រុងហូជីមិញកាន់តែអរិយ្យធម៍ទំនើបពីមួយថ្ងៃទៅមួយថ្ងៃ៕”