|
ទទួលកម្មករមកស្រុកកំណើតដើម្បីទទួលបុណ្យតេត៖បណ្ដាជើងរថយន្តពោពេញទៅដោយមនោសញ្ចេតនា (laodong.com.vn) |
Vovworld-នាថ្ងៃទី១៥កុម្ភៈ(ពោលគឺថ្ងៃទី២៧ខែ១២តាមច័ន្ទគតិ) បណ្ដាជើង
រថយន្តឥតគិតថ្លៃដំបូងបានចេញដំណើរដឹកកម្មករពីមណ្ឌលឧស្សាហកម្មមណ្ឌូល
កែច្នៃរបស់ទីក្រុងហាណូយទៅស្រុកកំណើរដើម្បីទទួលបុណ្យតេតប្រពៃណី។
លោក Trinh Van Han កម្មករក្រុមហ៊ុន Yama Motor នៅមណ្ឌូលឧស្សាហកម្ម Thang
Long បានឲ្យដឹងថា៖
“ក្នុងបុណ្យតេតជិះឡានក្រុងពិបាកណាស់ ហេតុនេះហើយក្រុមហ៊ុនតាំងពី២
ដល់៣ឆ្នាំកន្លងមកឆ្នាំណាក៏រៀបចំបញ្ជូនកម្មករមកស្រុកកំណើតដើម្បីទទួលបុណ្យ
តេត ហើយក្រោយបុណ្យតេតបានទទួលកម្មករមកធ្វើការវិញ។ តាំងពីម៉ោង១០ថ្ងៃ
នេះ រថយន្តបានបញ្ជូនកម្មករនៅបណ្ដាខេត្តមកស្រុកកំណើត។”
លោក Nguyen Dac Truyen ប្រធានសហជីពក្រុមហ៊ុនចំកាត់ Nissli Electric
ហាណូយបានឲ្យដឹងថា ប្រាក់ខែនិងរថយន្តបញ្ជូនកម្មករទៅស្រុកកំណើតជាតម្រូវ
ការធំបំផុតចំនួន២របស់កម្មករក្នុងប៉ុន្មានថ្ងៃជិតបុណ្យតេត។
“ចំពោះអង្គភាពអាជីវកម្មយើងខ្ញុំមានកម្មករជាងពាក់កណ្ដាលនៅបណ្ដាខេត្ត
ភាគកណ្ដាលដូចជា Thanh Hoa, Nghe An, Ha Tinh និងកម្មករជាច្រើនមកពីខេត្ត Cao
Bang, Lang Son។ ជារៀងរាល់ឆ្នាំយើងខ្ញុំសុទ្ធតែរៀបចំបញ្ជូនកម្មករមកស្រុកកំណើត
ដើម្បីទទួលបុណ្យតេត។ ឆ្នាំនេះមានពលករចំនួន៤០០នាក់បានមកស្រុកកំណើត
ដើម្បីទទួលបុណ្យតេត៕”