ទទួលឯកសារបញ្ជាក់ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម
|
អ្នកស្រាវជ្រាវវប្បធម៌ Ho Tan Phan |
(VOV)_គណៈកម្មាធិការព្រំដែនជាតិ ទើបនឹងបានទទួលឯកសារបញ្ជាក់ថា៖
ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ដោយអ្នកស្រាវជ្រាវវប្បធម៌
Ho Tan Phan នៅទីក្រុងHue ( ភាគកណ្ដាលវៀតណាម) ប្រគល់ជូន។នេះគឺជាច្បាប់
ចម្លង ពីក្រមសៀវភៅប្រវត្តិសាស្ត្រ នៃរាជកាល Nguyen ដោយមហាវិទ្យាល័យ Kieo
របស់ជប៉ុនស្រាវស្រាវ បោះពុម្ភផ្សាយពីឆ្នាំ ១៩៦១។ នេះគឺជាឯកសារសំខាន់ មាន
តំលៃគតិយុត្តិខ្ពស់បំផុត ដែលបញ្ជាក់អំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះ
ប្រជុំកោះ Hoang Sa និង Truong Sa។ អ្នកស្រាវជ្រាវ Ho Tan Phan អោយដឹងថា៖
“ ក្នុងក្រមសៀវភៅនេះ មានកថាខ័ណ្ឌចំនួន១៧ ស្ដីពីការកំណត់អធិប្បតេយ្យ
ភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។ នេះគឺជាឯកសារ
ទូទៅ ស្ដីពីការធ្វើអាជីវកម្មសេដ្ឋកិច្ច ការវាស់វែងបោះបង្គោលស៊ីម៉ា និងការកសាង
ពីជំនាន់នេះទៅជំនាន់នោះ។ នេះគឺជាមូលដ្ឋានសំខាន់ដើម្បីកំណត់អធិបតេយ្យភាព៕”