ទុន FDI វិនិយោគ​នៅវៀតណាមប្រមាណ ៨,៩ ពាន់លានដុល្លារអាមេរិក​​ក្នុង​រយៈពេល ៤ ខែដើមឆ្នាំ

(VOVWORLD) - ក្នុងរយៈពេល ៤ ខែកន្លងទៅ វិនិយោគិន FDI បានវិនិយោគលើផ្នែកចំនួន ១៨ ក្នុងចំណោមផ្នែកសេដ្ឋកិច្ចជាតិទាំង ២១។ ក្នុងនោះនាំមុខគឺផ្នែកឧស្សាហកម្មកែច្នៃ និងផលិតកម្ម ដែលមានទុនវិនិយោគសរុបជាង ៥,១ ពាន់លានដុល្លារអាមេរិក ស្រូបយក ៥៧,៨% ទុនវិនិយោគចុះបញ្ជីសរុប។ បន្ទាប់មកគឺផ្នែក៖ ហិរញ្ញវត្ថុ ធនាគារ អាជីវកម្ម និងអចលនទ្រព្យ។
ទុន FDI វិនិយោគ​នៅវៀតណាមប្រមាណ ៨,៩ ពាន់លានដុល្លារអាមេរិក​​ក្នុង​រយៈពេល ៤ ខែដើមឆ្នាំ - ảnh 1តម្លៃបណ្ដាក់ទុន និងប្រតិបត្តិការទិញភាគហ៊ុនបានកើនឡើងខ្ពស់ក្នុងខែមេសា។ ទិន្នន័យ៖ នាយកដ្ឋានវិនិយោគបរទេស

នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគវៀតណាម) បានប្រកាសតួរលេខថ្មីៗបំផុត បានឲ្យដឹងថាគិតត្រឹមថ្ងៃតី ២០ មេសា ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបចុះបញ្ជីនៅវៀតណាមសម្រេចបានជិត ៨,៩ ពាន់លានដុល្លារអាមេរិក។ នេះក៏ជាសញ្ញាវិជ្ជមានក្នុងបរិបទ ដែលលំហូរទុន FDI សកលមានភាពចលាចល នៅពេលដែលប្រទេសអភិវឌ្ឍន៍ជាច្រើនដែលផ្ដល់ទុន FDI បានសម្រេចដាក់ពន្ធអប្បបរមាជាសកលចំនួន ១៥% លើសម្ព័ន្ធក្រុមហ៊ុនពហុជាតិ ដែលមានប្រាក់ចំណូលសកលជាង ៧៥០ លានអឺរ៉ូនាចុងឆ្នាំនេះ។

ក្នុងរយៈពេល ៤ ខែកន្លងទៅ វិនិយោគិន FDI បានវិនិយោគលើផ្នែកចំនួន ១៨ ក្នុងចំណោមផ្នែកសេដ្ឋកិច្ចជាតិទាំង ២១។ ក្នុងនោះនាំមុខគឺផ្នែកឧស្សាហកម្មកែច្នៃ និងផលិតកម្ម ដែលមានទុនវិនិយោគសរុបជាង ៥,១ ពាន់លានដុល្លារអាមេរិក ស្រូបយក ៥៧,៨% ទុនវិនិយោគចុះបញ្ជីសរុប។ បន្ទាប់មកគឺផ្នែក៖ ហិរញ្ញវត្ថុ ធនាគារ អាជីវកម្ម និងអចលនទ្រព្យ។

ប្រទេស និងតំបន់ដែនដីចំនួន ៧៧ បានបណ្តាក់ទុនចូលមកវៀតណាមក្នុងរយៈពេល ៤ ខែដើមឆ្នាំ ក្នុងនោះ  សិង្ហបុរីនាំមុខគេជាមួយនឹងទុនវិនិយោគសរុបប្រមាណ ២,២ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺ ជប៉ុន និងចិន។ ទាក់ទងនឹងភូមិសាស្ត្រវិនិយោគ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ វិនិយោគិន FDI បានបណ្តាក់ទុននៅខេត្ត ក្រុងចំនយន ៤៦ នៅទូទាំងប្រទេស។ ក្នុងនោះទីក្រុងហាណូយបាននាំមុខគេជាមួយទុន FDI ចុះបញ្ជីសរុបជាង ១,១ ពាន់លានដុល្លារអាមេរិក។ បន្ទាប់មកគឺ ខេត្ត Bac Giang ទីក្រុងហូជីមិញ ខេត្ត Binh Duong និងខេត្ត Dong Nai។ គិតត្រឹមរយៈពេល ៤ ខែដើមឆ្នាំ ប្រទេសទាំងមូលទាក់ទាញបានគម្រោងទុន FDI ដែលបានចុះបញ្ជីថ្មីចំនួន ៧៥០ ហើយទុនចុះបញ្ជីថ្មីសរុបសម្រចបានជាង ៤,១ ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ