ទំនិញ​កុងតឺន័រ​ឆ្លង​កំពង់ផែ​សមុទ្រ​វៀតណាម​កើន​ជិត​ទ្វេដង​ក្រោយ​រយៈពេល ៧ ឆ្នាំ

(VOVWORLD) - ក្នុងត្រីមាសទីមួយឆ្នាំនេះ បរិមាណទំនិញឆ្លង កំពង់ផែសមុទ្ររបស់វៀតណាមសម្រេចបានជាង ១៦៥ លានតោន ដោយឡែកទំនិញកុងតឺន័រមានបរិមាណ ៥៣ លានតោន សម្រេចបានប្រមាណ ២០% នៃផែនការឆ្នាំ។
ទំនិញ​កុងតឺន័រ​ឆ្លង​កំពង់ផែ​សមុទ្រ​វៀតណាម​កើន​ជិត​ទ្វេដង​ក្រោយ​រយៈពេល ៧ ឆ្នាំ - ảnh 1ទំនិញកុងតឺន័រឆ្លងកំពង់ផែសមុទ្រវៀតណាមកើនជិតទ្វេដងក្រោយរយៈពេល ៧ ឆ្នាំ

នាយកដ្ឋាននាវាចរណ៍វៀតណាម នាថ្ងៃទី ២២ ឧសភាបានឲ្យដឹងថា បរិមាណទំនិញកុងតឺន័រឆ្លងកំពង់ផែសមុទ្ររបស់វៀតណាមបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងដំណាក់កាលកន្លងទៅ ជាពិសេសគឺក្នុងដំណាក់កាល ២០១៥-២០២២។ ក្នុងឆ្នាំ ២០១៥ បរិមាណទំនិញកុងតឺន័រឆ្លងកំពង់ផែសម្រេចបានប្រហែល ១២៦,៣ លានតោន; ក្នុងឆ្នាំ ២០២២ តួរលេខនេះកើនជាង ២៤៣ លានតោន កើនជិត ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ហើយកើនជិត ទ្វេដងបើធៀបនឹងរយៈពេល ៧ ឆ្នាំមុន។ ក្នុងត្រីមាសទីមួយឆ្នាំនេះ បរិមាណទំនិញឆ្លង កំពង់ផែសមុទ្ររបស់វៀតណាមសម្រេចបានជាង ១៦៥ លានតោន ដោយឡែកទំនិញកុងតឺន័រមានបរិមាណ ៥៣ លានតោន សម្រេចបានប្រមាណ ២០% នៃផែនការឆ្នាំ។

ក្នុងផែនការមេស្តីពីការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រវៀតណាមដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ នាយកដ្ឋាននាវាចរណ៍វៀតណាមបានព្យាករណ៍ថានាឆ្នាំ ២០៣០ តម្រូវការទំនិញឆ្លងកំពង់ផែសមុទ្រវៀតណាមនឹងកើនដល់ ១ ៤២២ លានតោន។ ក្នុងនោះទំនិញកុងតឺន័រសម្រេចបាន ៥៥៩ លានតោន។ នៅឆ្នាំ ២០៥០ បរិមាណទំនិញសរុបឆ្លងកំពង់ផែសមុទ្រសជិត ៣ ៣៥៤លានតោន ក្នុងនោះទំនិញកុងតឺន័រសម្រេចបាន ១,៦៦៣ លានតោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ