ទិន្នន័យគឺជាមូលដ្ឋានជំរុញដំណើរការផ្លាស់ប្តូរឌីជីថលជាតិ

(VOVWORLD) - វេទិកានេះបាននាំមកនូវព័ត៌មានថ្មីៗអំពីការផ្លាស់ប្តូរឌីជីថល តភ្ជាប់ធនធាន ក្នុង ប្រព័ន្ធអេកូឡូស៊ី រួមចំណែកបង្កើតប្រព័ន្ធអេកូឌីជីថលជាតិនិងជំរុញដំណើរការផ្លាស់ប្តូរ ឌីជីថលប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។
ទិន្នន័យគឺជាមូលដ្ឋានជំរុញដំណើរការផ្លាស់ប្តូរឌីជីថលជាតិ - ảnh 1វេទិកាជំរុញដំណើរការផ្លាស់ប្ដូរឌីជីថលជាតិដោយប្រធានបទ “បង្កើតតម្លៃពីយុទ្ធសាស្ត្រទិន្នន័យក្នុងបរិបទ AI ”

នាព្រឹកថ្ងៃទី៥ ខែកក្កដា នៅទីក្រុងហាណូយ សមាគមប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល វៀតណាមបានសហការជាមួយអង្គភាពមួយចំនួនរៀបចំវេទិកាជំរុញដំណើរការផ្លាស់ប្ដូរឌីជីថលជាតិដោយប្រធានបទ “បង្កើតតម្លៃពីយុទ្ធសាស្ត្រទិន្នន័យក្នុងបរិបទ AI ”។ វេទិកានេះបាននាំមកនូវព័ត៌មានថ្មីៗអំពីការផ្លាស់ប្តូរឌីជីថល តភ្ជាប់ធនធាន ក្នុង ប្រព័ន្ធអេកូឡូស៊ី រួមចំណែកបង្កើតប្រព័ន្ធអេកូឌីជីថលជាតិនិងជំរុញដំណើរការផ្លាស់ប្តូរ ឌីជីថលប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។

ក្នុងវេទិកានេះ ប្រតិភូបានពិភាក្សាអំពីគោលការណ៍ គោលនយោបាយ និងច្រករបៀង គតិយុត្តិកសាងយុទ្ធសាស្ត្រទិន្នន័យជាតិ ចែករំលែកបទពិសោធន៍ក្នុងការអនុវត្ត ការផ្លាស់ប្តូរឌីជីថលនៅសម្ព័ន្ធក្រុមហ៊ុនធំ ៗ ជាច្រើន កសាងប្រព័ន្ធអេកូឡូស៊ីផលិតផលពីយុទ្ធសាស្ត្រទិន្នន័យ បង្កើតតម្លៃផលិតផលពីទិន្នន័យ សមត្ថភាពធ្វើការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ។ បញ្ហាសុវត្ថិភាពទិន្នន័យ ដំណោះស្រាយសុវត្ថិភាព សុវត្ថិភាពទិន្នន័យក្នុងបរិបទនៃបញ្ញាសិប្បនិមិត្តត្រូវបាន ប្រតិភូផ្ដោតការយកចិត្តទុកដាក់

យោងតាមលោក Tran Tinh Minh Triet នាយកដំណោះស្រាយក្រុមហ៊ុន SAP វៀតណាមបានឲ្យដឹងថា ទិន្នន័យគឺជាយុទ្ធសាស្ត្រដ៏សំខាន់បំផុត ហើយជាមូលដ្ឋានគ្រឹះរបស់សហគ្រាស៖

“ដើម្បីបង្កើតទិន្នន័យ យើងមាន ៣ ជំហាន។ ទីមួយគឺយើងត្រូវដឹងថាតើទិន្នន័យអ្វីដែលយើងត្រូវការ ហើយទិន្នន័យនេះត្រូវយកមកពីណា។ទីពីរយើងត្រូវគ្រប់គ្រងទិន្នន័យ។ ទីបីគឺយើងត្រូវទាញយកប្រយោជន៍ពីទិន្នន័យរបស់យើង ពីទិន្នន័យនោះ យើងត្រូវធ្វើការវិភាគស៊ីជម្រៅ ដើម្បីបម្រើសកម្មភាពធ្វើអាជីវកម្មផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ