ទុនវិនិយោគសាធារណៈជិត ១៧ ០០០ ពាន់លានដុងត្រូវបានបើកចំណាយក្នុងខែមករា ឆ្នាំ ២០២៤

(VOVWORLD) - រដ្ឋាភិបាលបានផ្តោតសំខាន់លើការស្រាយការស្ទះ និងការលំបាកលើវិស័យនីមួយៗ និងក្នុងដំណាក់កាលនីមួយៗនៃគម្រោងវិនិយោគសាធារណៈ ដើម្បីមានដំណោះស្រាយ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
ទុនវិនិយោគសាធារណៈជិត ១៧ ០០០ ពាន់លានដុងត្រូវបានបើកចំណាយក្នុងខែមករា ឆ្នាំ ២០២៤ - ảnh 1ទុនវិនិយោគសាធារណៈជិត ១៧ ០០០ ពាន់លានដុងត្រូវបានបើកចំណាយក្នុងខែមករា ឆ្នាំ ២០២៤ ។ រូបថត៖ Vietnam+

ការបើកទុនវិនិយោគសាធារណៈក្នុងខែមករា សម្រេចបាន ២,៥៨% ស្មើនឹង ១៦៩០០ ពាន់លានដុង (ជាង ៧០០ លានដុល្លារអាមេរិក) ខ្ពស់ជាង រយៈពេលដូចគ្នា។

អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Do Thanh Trung បានឲ្យដឹងថា ការវិនិយោគសាធារណៈពាក់ព័ន្ធនឹងវិស័យជាច្រើន និងបញ្ហាផ្លូវច្បាប់ ដូចជាដីធ្លី បរិស្ថាន សំណង់ ការពារ គ្រប់គ្រងព្រៃឈើ និងថវិកា។ រដ្ឋាភិបាលបានផ្តោតសំខាន់លើការស្រាយការស្ទះ និងការលំបាកលើវិស័យនីមួយៗ និងក្នុងដំណាក់កាលនីមួយៗនៃគម្រោងវិនិយោគសាធារណៈ ដើម្បីមានដំណោះស្រាយ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

នៅឆ្នាំ ២០២៤ គម្រោងវិនិយោគសាធារណៈ ជាពិសេសគឺគម្រោងជាតិសំខាន់ៗ និងគម្រោងធំៗបានសម្រេចរួចរាល់នីតិវិធីជាមូលដ្ឋាន។ ដូច្នេះហើយ នេះគឺជាបុព្វបទសម្រាប់វៀតណាម ក្នុងការពន្លឿនការបើកប្រាក់ចំណាយចំពោះផែនការ វិនិយោគសាធារណៈ ហើយប្រាកដណាស់ថាឆ្នាំ២០២៤នឹងជាឆ្នាំដែលមានការបើកប្រាក់ចំណាយខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ