ទិវា Shopping Online – Online Friday ២០១៧ត្រូវបានរំពឹងទុកថាទទួលបានប្រាក់ចំណូលចំនួន១.៥០០ពាន់លានដុង
(VOVWORLD) -ទិវា Shopping Online – Online Friday ២០១៧ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២៤ម៉ោង ថ្ងៃសុក្រទី១ធ្នូ ត្រូវបានរំពឹងទុកថានឹងទទួលបានប្រាក់ចំណូលចំនួន ១.៥០០ ពាន់លានដុង។
ទិវា Shopping Online – Online Friday ២០១៧ត្រូវបានរំពឹងទុកថាទទួលបាន ប្រាក់ចំណូលចំនួន១.៥០០ពាន់លានដុង |
នៅក្នុងសន្និសីទកាសែតជូនដំណឹងអំពីកម្មវិធីនេះ ដោយ នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ក្រសួងឧស្សាហ- ពាណិជ្ជ កម្មវៀតណាមរៀបចំឡើងនារសៀលថ្ងៃទី២៧វិច្ឆិកានោះ គណៈចាត់តាំង បានឲ្យដឹងថា នឹងតាមដានយ៉ាងដិតដល់ដើម្បីជៀសវាងការលក់ឡាយ ឡង់ទំនិញមិន ពិតនិងលក់ទំនិញអន់គុណភាព។
យោងតាមនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជី ថល រហូតមកដល់ពេលនេះ មានគេហទំព័រចំនួន១.៣០០បានចុះបញ្ជីឈ្មោះចូលរួម ដែល ក្នុងនោះ មានសហគ្រាសជាង៣០០០អង្គភាពបានចុះឈ្មោះចូលរួមកម្មវិធី។ ឆ្នាំ ២០១៧នេះ គណៈចាត់តាំងនិងសហគ្រាសចូលរួមបានដាក់ចេញគោលដៅ ក្នុង រយៈពេល២៤ម៉ោងលក់ Online Friday នេះ នឹងទទួលបានប្រាក់ចំណូលចំនួន ១.៥០០ពាន់លានដុងផង ដែរ៕