(VOVWORLD)ក្នុងឪកាសរំលឹកខូបអនុស្សាវរីយ៏ទិវាកំណាព្យវៀតណាម(ថ្ងៃទី១៥
កើតខែទី១តាមចន្ទគតិ) ថ្ងៃទី៥ ខែកុម្ភះ(ទី១៤កើត)តំបន់នានាក្នុងទូទាំងប្រទេសបាន
រៀបចំទិវាកំណាព្យវៀតណាមលើកទី១០យ៉ាងផុលផុស។ ទិវាកំណាព្យវៀតណាមនៅ
ហាណូយបានប្រារព្វឡើងនៅ Van Mieu quoc Tu Giam ដោយមានការចូលរួមរបស់កវី
ជាតិនឹងអន្តរជាតិចំនួន៦៧នាក់។ដោយហេតុនេះទិវាកំណាព្យវៀតណាមលើកទី១០ នៅហាណូយរួមមានទីលានកំណាព្យចំនួន២។នោះគឺទីលានកំណាព្យប្រពៃណី នឹងទី
លានកំណាព្យអន្តរជាតិ។កវី Nguyen Quang Thieu អនុប្រធានសមាគមអ្នកអក្សសាស្រ្ត
វៀតណាមបានឲ្យដឹងថា៖ ប្រការសំខាន់ចំនួន២ដែលយើងធ្វើបានក្នុងរយះពេល១០
ឆ្នាំកន្លងទៅ នោះគឺបានប្រែទិវាកំណាព្យឲ្យក្លាយទៅជាពិធីបុណ្យវប្បធម៏១ ពិធីបុណ្យ
១របស់ស្មារតី។ទី២គឺបរិមាណអ្នកចូលរួមកើនឡើងជារៀងរាល់ឆ្នាំ។ចំនួនកវីបរទេស
ដែលយកចិត្តទុក ដាក់ក៏កើនឡើងដែរ។សកម្មភាពរបស់ទិវាកំណា្យកាន់តែសម្បូបែប
ផង។
ទិវាកំណាព្យនៅHue
ទិវាកំណាព្យវៀតណាមឆ្នាំ២០១២នៅទីក្រុងហូជីមិញមានសកម្មភាពជាច្រើន ដូច
ជាមហោស្រពកំណាព្យ ការប្រឡងតុបតងលំអរជុំរុំកំណាព្យដែលក្នុងនោះ សកម្មភាព
សរសេរកំណាព្យដោយអក្ខរវិចិត្រសាស្រ្តបានទាក់ទាញមហាជនមកមើលកំសាន្ត
យ៉ាងច្រើនកុះករ។លោក Le Quang Trang - អនុប្រធានសមាគមអ្នកអក្សសាស្រ្ត
វៀតណាមនឹងជាប្រធានសមាគអ្នកអក្សសាស្រ្តទីក្រុងឲ្យដឹងថា៖ឆ្នាំនេះសមាគម
យកចិត្តទុកដាក់នឹងបងលក្ខណះដើម្បីអ្នកនិពន្ធវ័យក្មេងសម្តែង។លោកបន្ត៖
ឥឡូវនេះកំណាព្យអភិវឌ្ឌ្យយ៉ាងទូលំទូលាយ កវីក្មេងនៅទីក្រុងមានប្រមាណ៥០នាក់យើងខ្ញុំមានបំណងចង់ឲ្យបណ្តាកវីក្មេងខំប្រឹងប្រែងថែមទៀតដើម្បីឆ្លើយតប
នឹងតំរូវការរបស់សាធារណះជន។
ក្នុងពេលនោះក្នុងទិវាកំណាព្យនៅQuang Ngai ឆ្នាំនេះបណ្តាអ្នកស្រឡាញ់
កំណាព្យត្រូវបានកំសាន្តបណ្តាបទកំណាព្យនឹងបទចម្រៀងកោតសរសើរស្រុកកំ
ណើត មាតុប្រទេសអធិបតេយ្យភាពកោះសមុទ្រទឹកចិត្រស្នេហារជាតិរបស់ប្រជា
ជន Quang Ngai ក្នុងដំណើរការការពារនឹងកសាងស្រុកកំណើត។
ទិវាកំណាព្យនៅQuang Ngai
ពិធីបុណ្យកំណាព្យឆ្នាំ២០១២ដោយប្រធានបទ” និទាឃរដូវ-ទឹកដី-សេចក្តី ស្នេហា”ក៏ត្រូវបានសមាគមអក្ស-សិល្បះខែត្រ Thai Nguyen រៀបចំដ៏មហោឡារឹក នៅសារមន្ទីវប្បធម៏បណ្តាជនជាតិវៀតណាមដែរ៕