ទិវាកុមារីអន្តរជាតិ៖ ផ្ដល់សិទ្ធិសម្របសម្រួលជូនកមារី
(VOVWORLD) -ក្នុងឱកាសទិវាកុមារីអន្តរជាតិ (ថ្ងៃទី ១១ តុលា) មូលដ្ឋានជាច្រើននៅទូទាំងប្រទេសវៀតណាមមានសកម្មភាពជួយជ្រោមជ្រែងជាក់ស្ដែងជាច្រើន។
ទិវាកុមារីអន្តរជាតិ៖ ផ្ដល់សិទ្ធិសម្របសម្រួលជូនកមារី |
ក្នុងឱកាសទិវាកុមារីអន្តរជាតិ (ថ្ងៃទី ១១ តុលា) មូលដ្ឋានជាច្រើននៅទូទាំងប្រទេសវៀតណាមមានសកម្មភាពជួយជ្រោមជ្រែងជាក់ស្ដែងជាច្រើន។ គណៈកម្មាធិការប្រជាជនស្រុក Dong Anh ទីក្រុងហាណូយ បានរួមសហការជាមួយអង្គការ Plan international រៀបចំវេទិកាកុមារ ដោយប្រធានបទ “កុមាជាមួយបញ្ហាបង្ការប្រឆាំងអំពើហិង្សា រំលោភបំពានលើកុមារ និងផ្ដល់សិទ្ធិសម្របសម្រួលជូនកមារី”។ នៅទីនេះ កុមារថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យរាប់រយនាក់ តំណាងឲ្យកុមារចំនួន ២៦ ពាន់នាក់នៅស្រុក Dong Anh បានចូលរួមកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំស្រុក។ នៅទីនេះ ប្អូនៗបានបង្ហាញសមត្ថភាពបកស្រាយទៅកាន់ មនុស្សយ៉ាងច្រើនស្ដីពីបញ្ហារំលោភបំពាន អំពើហិង្សាលើកុមារ និងរបៀបបង្ការ បញ្ចៀសហានិភ័យ។ ប្អូន Nguyen Minh Phuong សិស្សថ្នាក់ទី ៩ នៅស្រុក Dong Anh ទីក្រុងហាណូយបានចែករំលែកថា៖
“កុមារមានសិទ្ធិនិយាយ ការពារខ្លួន និងថ្កោលទោសចំពោះអកប្បកិរិយាអាក្រក់របស់អ្នកដែលរំលោភបំពានលើកុមារ។ ប្អូន ក៏ដូចជាសមូហភាពសាលានានាកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្ការ ប្រឆាំងស្ថានភាពរំលោភបំពាន និងអំពើហិង្សាលើកុមារ។ ប្អូនបានរស់នៅ និងសិក្សាក្នុងបរិយាកាសល្អប្រលើរ ដូច្នេះតួនាទី ភារកិច្ចរបស់បរុស និងនារីនាបច្ចុប្បន្ន គឺសមភាពដូចគ្នា”។
វេទិកាកុមារស្រុក Dong Anh បានបំផុសឡើងចាប់ពីខេសីហា ឆ្នាំ ២០១៧ ដោយមានការចូលរួមរបស់សិស្សានុសិស្សចំនួន ២៣ ពាន់នាក់ នៃសាលាអនុវិទ្យាល័យចំនួន ២៦ នៅមូលដ្ឋានស្រុក៕