ទិវាប្រជាជនពិភពលោក៖ សមភាពយេនឌ័រ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - ទិវាប្រជាជនពិភពលោក (១១ កក្កដា) ឆ្នាំនេះ មានប្រធានបទ៖ "ពង្រីកកម្លាំងពលំសមភាពយេនឌ័រ៖ លើកកម្ពស់សំឡេងរបស់ស្ត្រី និងកុមារី ដើម្បីបញ្ចេញសក្តានុពលគ្មានដែនកំណត់នៃពិភពលោករបស់យើង"។
ទិវាប្រជាជនពិភពលោក៖ សមភាពយេនឌ័រ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1ការថែទាំទារកនៅមន្ទីពេទ្យសម្ភពមជ្ឈិម

នៅវៀតណាម បញ្ហាសមភាពយេនឌ័រ និងការប្រគល់សិទ្ធិដល់ស្ត្រី និងកុមារីបាននិងកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីបក្ស រដ្ឋ ក្រសួង ស្ថាប័ន និងសង្គមទាំងមូល។ សមភាពយេនឌ័រតែងតែជាគោលដៅដ៏ធំធែងរបស់រដ្ឋាភិបាល ហើយជាកិច្ចការដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីកសាងប្រទេសជាតិវិបុលភាពប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តន៍សកម្មភាពជាច្រើនដើម្បីជំរុញសមភាពយេនឌ័រ ហើយសម្រេចបានសមិទ្ធិផលដ៏សំខាន់ៗ។ យោងតាមសម្ព័ន្ធសមាគមនារីវៀតណាមបានឲ្យដឹងថា អត្រាសមាជិកសភាជាស្ត្រីនីតិកាល ១៥ សម្រេចបាន ៣០,២៦% ពោលគឺខ្ពស់ជាងនីតិកាលទី ១៤ គឺ ៣,៤៦% ហើយខ្ពស់បំផុតគិតត្រាមរដ្ឋសភានីតិកាលទី ៥ មក (បច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី ៦២ ក្នុងចំណោមប្រទេសទាំង ១៨០) ហើយអត្រាពលការនីដែលមានប្រាក់ខែគឺ ៤៨,៣% ។ អត្រាសហគ្រាសដែលគ្រប់គ្រងដោយស្ត្រីគឺសម្រេចបាន ២៦,៥% រួមចំណែកដល់សន្ទស្សន៍វឌ្ឍនភាពរបស់ស្ត្រីក្នុងសហគ្រាសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមប្រទេសចំនួន ៥៨; ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសចំនួន ៦ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានសិក្សាស្រាវជ្រាវ។

ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរ វៀតណាមត្រូវបានពិភពលោកទទួលស្គាល់ ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលបានអនុវត្តន៍បានយ៉ាងល្អប្រសើរនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្ដីពីការជំរុញសមភាពយេនឌ័រ និងការប្រគល់សិទ្ធិដល់ស្ត្រី និងកុមារីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ