ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាម​បន្តត្រូវបាន​កែលំអ​ដោយសារការ​ស្ដារឧស្សាហកម្មឡើងវិញយ៉ាងខ្លាំងក្លា

(VOVWORLD) - គិតចាប់តាំងពីដើមឆ្នាំមក វៀតណាមបាននាំចេញហួសកម្រិតចំនួន ១៤,៦ ពាន់លានដុល្លារអាមេរិក។ ការនាំចេញសម្រេចបានលទ្ធផលល្អប្រសើរ ព្រោះថាសកម្មភាពកែច្នៃត្រូវបានស្ដារឡើងវិញ។
ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាម​បន្តត្រូវបាន​កែលំអ​ដោយសារការ​ស្ដារឧស្សាហកម្មឡើងវិញយ៉ាងខ្លាំងក្លា - ảnh 1ផលិតកម្មឧស្សាហកម្មបានស្ដារឡើងវិញយ៉ាងខ្លាំង  (រូបថត៖ WB)

ក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងខែធ្នូ ដែលបានចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូនោះ ធនាគារពិភពលោក (WB) បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមបន្តត្រូវបានកែលម្អ ក្នុងនោះ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម ការលក់រាយទំនិញសរុប ប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់សុទ្ធតែសម្រេចបានកំណើនក្នុងរយៈពេល ៣ ខែជាប់ៗគ្នា។

ជាក់ស្ដែង យោងតាម WB បានឲ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ផលិតកម្មឧស្សាហកម្មរបស់វៀតណាមត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា ដោយកើន ៥,៥% បើប្រៀបធៀបនឹងខែតុលា។  វិស័យ និងមុខទំនិញដែលត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា គឺវិស័យផលិតកម្ម កែច្នៃម្ហូបអាហារ ថ្នាំជក់ តម្បាញកាត់ដេរ ផលិតផលកៅស៊ូ លោហធាតុ ផ្លាស្ទិច គ្រឿងអេឡិចត្រូនិក កុំព្យូទ័រ និងផលិតផលអុបទិក។ តម្លៃប្រាក់នាំចេញទំនិញរបស់វៀតណាមសម្រេចបានកម្រិតខ្ពស់គឺ ៣១,៩ ពាន់លានដុល្លារអាមេរិក ដែលរួមចំណែកកែលម្អជញ្ជីញពាណិជ្ជកម្ម។ គិតចាប់តាំងពីដើមឆ្នាំមក វៀតណាមបាននាំចេញហួសកម្រិតចំនួន ១៤,៦ ពាន់លានដុល្លារអាមេរិក។ ការនាំចេញសម្រេចបានលទ្ធផលល្អប្រសើរ ព្រោះថាសកម្មភាពកែច្នៃត្រូវបានស្ដារឡើងវិញ។

របាយការណ៍រនេះក៏បានឲ្យដឹងថា ក្នុងខែវិច្ឆិកា ទុន FDI ចុះបញ្ជីចូលមកវៀតណាមបានកើនឡើង ក្នុងរយៈពេល ១១ ខែ វៀតណាមទាក់ទាញបានទុន FDI ចុះបញ្ជីចំនួន ២៦,៥ ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ