ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាមមានកំណើនខ្ពស់ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២

(VOVWORLD) - នាថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ ធនាគារពិភពលោកប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍បច្ចុប្បន្នភាពស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមខែតុលា ឆ្នាំ ២០២២។
ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាមមានកំណើនខ្ពស់ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ - ảnh 1ខឿនសេដ្ឋកិច្ចវៀតណាមបានកត់សម្គាល់កំណើនខ្ពស់ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ (រូបថត៖ Dang Hieu/dangcongsan.vn)

យោងតាមរបាយការណ៍នេះ ខឿនសេដ្ឋកិច្ចវៀតណាមបានកត់សម្គាល់កំណើនខ្ពស់ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ នៅកម្រិត ១៣,៧% ។ ល្បឿនកំណើនខ្ពស់ដូច្នេះគឺដោយសារចំណុចចាប់ផ្ដើមទាប ព្រោះថាខឿនសេដ្ឋកិច្ចបានធ្លាក់ចុះ ៦% ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩។ ទោះបីជា វិស័យសេវាកម្មរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតក្នុងឆ្នាំ ២០២១ក៏ដោយ ប៉ុន្តែក៏នៅសម្រេចបានកំណើនខ្ពស់បំផុត ពោលគឺ ១៨,៩%  រួមចំណែក ៨,៥ ពិន្ទុភាគរយសម្រាប់ល្បឿនកំណើន GDP ។

ជាក់ស្ដែង វិស័យស្នាក់នៅ និងអាហារសម្រេចបានល្បឿនកំណើនខ្ពស់ជាង បើប្រៀបធៀបនឹងមុនពេលផ្ទុះជំងឺរាតត្បាតចាប់ពីត្រីមាសទី ២ ឆ្នាំ ២០២២ ដោយសារតម្រូវការក្នុងស្រុកបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា។ វិស័យសំណង់បានកើនឡើង ១២,៩% (បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ផលិតកម្មឧស្សាហកម្មបន្តត្រូវបានជំរុញខ្លាំង ហើយសន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងខែកញ្ញា ឆ្នាំ ២០២២ កើន ១,៨% (បើប្រៀបធៀបនឹងខែមុន)។ ស្ថានភាពទីផ្សារការងារបន្តត្រូវបានកែលម្អផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ