ធនាគារពិភពលោកប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម
|
ធនាគារពិភពលោកប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម |
(VOV)_នាថ្ងៃទី២ធ្នូ នៅទីក្រុងហាណូយ ធនាគារពិភពលោកប្រចាំនៅវៀត
ណាមបានប្រកាសរបាយការណ៍ថ្មី ស្ដីអំពី៖សភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់
វៀតណាម។ ថ្លែងមតិនៅពិធីនេះ លោកស្រី Vitoria នាយិកាធនាគារពិភពលោក
ប្រចាំនៅវៀតណាម បានអះអាងថា៖ តម្រូវការក្នុងប្រទេសបានកើនឡើងយ៉ាងខ្លាំង។
នាំចេញទំនិញត្រូវបានរក្សា កំរិតអតិផរណាទាប និងជំនឿជឿជាក់ត្រូវបានពង្រឹង
បានបង្កើតឡើងគ្រឹះដ្ឋានសំខាន់ដើម្បីបង្កើនកំណើនក្នុងរយៈពេលមធ្យមនៅវៀត
ណាម។
ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក ( TPP) អ្នកជំ
នាញការសេដ្ឋកិច្ចជាន់ខ្ពស់ របស់ធនាគារពិភពលោកនៅវៀតណាម លោក Pham
Minh Duc បានសង្កត់ធ្ងន់ថា៖ TPP នឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ វៀត ណាម ដោយសារវៀតណាមមានប្រៀបខ្លាំងជាច្រើន ដែលសមាជីកផ្សេងៗគ្មាន
ជាពិសេសគឺក្នុងផ្នែកឧស្សាហកម្មកែច្នៃ ទំនិញដែលប្រើប្រាស់ពលករច្រើន៕