ធនាគារពិភពលោកវាយតម្លៃថា បរិយាកាសធ្វើអាជីវកម្មនៅវៀតណាមកើនឡើង១៤កម្រិត

(VOVWORLD) -បរិយាកាសធ្វើអាជីវកម្មរបស់ វៀតណាមកើត១៤កម្រិត ឈរលំដាប់ថ្នាក់ទី ៦៨ក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង១៩០។ 

នេះជាការរៀបចំណាត់ថ្នាក់តាមរបាយការណ៍ Doing Business 2018 (របាយការណ៍ប្រចាំឆ្នាំស្តីពីបរិយាកាសធ្វើអាជីវកម្មរបស់ ធនាគារពិភពលោក (WB) ប្រកាសនាពេលថ្មីៗនេះ។ លោក Nguyen Cong Ai អគ្គនាយករង ក្រុមហ៊ុនសវនកម្ម KPMG វៀតណាមបានចាត់ទុកថា៖

        “ការអនុវត្តបច្ចេកវិទ្យាព័ត៌មានបានបង្កើតការបោះជំហានវិជ្ជមាន មិនត្រឹមតែ សម្រាប់ផ្នែកពន្ធប៉ុណ្ណោះទេ ថែមទាំងសម្រាប់ផ្នែកគយទៀតផង។ ជាពិសេស ចំពោះសកម្មភាពណាណិជ្ជកម្មឆ្លងដែន សន្ទស្សន៍អភិវឌ្ឍន៍របស់វៀតណាមគឺល្អណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ