ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីធានាសិទ្ធិជាសារវ័ន្តរបស់ប្រជាជន
|
ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីធានាសិទ្ធិជាសារវ័ន្តរបស់ប្រជាជន |
(VOV)_នាព្រឹកថ្ងៃទី២៨មករា គេហទំព័រអេឡិកត្រនិករបស់រដ្ឋាភិបាលវៀតណាម
បានរៀបចំជំនួបពិភាក្សា Online ដោយប្រធានបទ៖ ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋ
ប្បវេណីដើម្បីបំបេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នៅទីនេះ បណ្ដាដំ
ណាងបានផ្លាស់ប្តូរមតិ បំភ្លឺរាល់ភាពចាំបាច់ ទិសដៅ គោលការណ៍ការនៃការធ្វើវិ
សោធនកម្មក្រមច្បាប់រដ្ឋប្បវេណី បណ្ដាចំណុចថ្មីជាសារវ័ន្តនៃពង្រាងក្រមច្បាប់
រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម) ដែលទើបនឹងបាននាំចេញយកមតិប្រជាជន។ តាម
លោក Duong Dang Hue ប្រធាននាយកច្បាប់រដ្ឋប្បវេណី-សេដ្ឋកិច្ចនៃក្រសួងយុត្តិ
ធម៌ វិភាគថា៖
“ក្រមច្បាប់រដ្ឋប្បវេណីត្រូវប្រកាសសំរាប់ប្រជាជនគ្រប់រូបដឹង។ យើងទទួល
បទពិសោធន៍ពីប្រទេសជឿនលឿនផ្សេងៗ។ ក្រមច្បាប់រដ្ឋប្បវេណីត្រូវជាក់ស្ដែង
ភាវូបនីយកម្មរដ្ឋធម្មនុញ្ញ និងបង្កើតយន្តការដើម្បីអនុវត្តសិទ្ធិទាំងឡាយដែលបាន
រដ្ឋធម្មនុញ្ញកំណត់៕”