នាំចលនាទិវាដើម្បីជនក្រីក្រស៊ីជម្រៅថែមទៀត។

នាំចលនាទិវាដើម្បីជនក្រីក្រស៊ីជម្រៅថែមទៀត។ - ảnh 1
សន្និសីទបូកសរុបចលនា “ទិវាដើម្បីជនក្រីក្រ” ឆ្នាំ២០១២


       VOV-នាព្រឹកថ្ងៃទី២៧ធ្នូនៅក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុភូមិវៀតណាមបានរៀបចំសន្និសីទបូកសរុបចលនា “ទិវាដើម្បីជនក្រីក្រ”
ឆ្នាំ​២០១២។ ក្រោយរយៈពេល១២ឆ្នាំគិតតាំងពីបំផុស មូលនិធិដើម្បីជនក្រីក្រ
ទាំង​៤​ ថ្នាក់​ក្នុងទូទាំងប្រទេសបានចលនារៃអង្គាសប្រាក់បានចំនួនជាង៨លាន
៥សែនលានដុង។ ការបែងចែកប្រើប្រាស់មូលនិធិជាសារវន្តបានអនុវត្តត្រូវនឹង
ការកំណត់ត្រូវនឹង​គោលដៅមុខសញ្ញា។ ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី
លោក Vu Van Ninh បានអះអាងថា៖

        “រួមជាមួយការវិនិយោគរបស់រដ្ឋនិងការឈានឡើងរបស់ជនក្រីក្រ បុព្វហេតុ​កាត់បន្ថយភាពក្រីក្រនៃប្រទេសយើងមានការបោះជំហានជោគជ័យ។ កាត់បន្ថយ​
ភាពក្រីក្រ ថែទាំឲ្យជនក្រីក្រជាគោលការណ៍ធំមួយជានិច្ចកាលត្រូវបានបក្សនិងរដ្ឋ​យកចិត្តទុកដាក់ដឹកនាំ ធានារក្សាខ្ជាប់ស្ថិរភាពនយោបាយសង្គមការពារ​ជាតិ​
សន្តិសុខ។ សំណូមពរបានដាក់ចេញឲ្យស្ថាប័នផ្នែកគ្រប់ជាន់ថ្នាក់និងប្រព័ន្ធ​នយោបាយទាំងមូលត្រូវសហការជិតស្និទ្ធថែមទៀតបង្កលក្ខណៈជំរុញការងារកាត់
បន្ថយភាពក្រីក្រយ៉ាងលឿនខ្លាំងក្លាចីរភាពជាង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ