និទាឃរដូវកំពុងមកដល់នៅលើផ្ទះរន្ទា DK1
(VOVWORLD) - នៅទីនេះតែងតែមានយុទ្ធជនជើងទឹកឈរយាមល្បាតទាំងយប់ទាំងថ្ងៃ ការពារអធិបតេយ្យភាពសមុទ្រ កោះ និងខ្ពង់រាបបាតសមុទ្រនៃមាតុភូមិ។ និទាឃរដូវថ្មីកំពុងមកដល់នៅលើផ្ទះរន្ទា DK1។
សកម្មភាពយាមល្បាតក្នុងឱកាសបុណ្យតេត |
ផ្ទះរន្ទា DK1គឺជាចង្កោមនៃសេវាកម្មសេដ្ឋកិច្ច - វិទ្យាសាស្រ្ត និងបច្ចេកទេស ត្រូវបានវៀតណាមសាងសង់ឡើងក្នុងទម្រង់ជាផ្ទះរន្ទា នៅលើខ្ពង់រាបបាតសមុទ្រភាគខាងត្បូងនៃប្រទេសជាតិ ដែលមានចម្ងាយប្រហែល ២៥០-៣៥០ ម៉ាយពីដីគោក។ នៅទីនេះតែងតែមានយុទ្ធជនជើងទឹកឈរយាមល្បាតទាំងយប់ទាំងថ្ងៃ ការពារអធិបតេយ្យភាពសមុទ្រ កោះ និងខ្ពង់រាបបាតសមុទ្រនៃមាតុភូមិ។ និទាឃរដូវថ្មីកំពុងមកដល់នៅលើផ្ទះរន្ទា DK1។
ដោយជាប់រវល់ដាក់ដើមឈើ និងមែកផ្កានៅទីតាំងលំអរ បន្ទាប់មកតុបតែងដោយភ្លើងភ្លឺ ឬផ្កាធ្វើពីក្រដាសពណ៌ដែលកាត់ដោយខ្លួនឯង។ យុទ្ធជនវ័យក្មេង Pham Van Nhan ដែលទើបតែមកដល់ផ្ទះរន្ទា DK1 ដើម្បីចូលបំពេញកាតព្វកិច្ចកាលពីជាងមួយខែមុននោះ កំពុងអន្ទៈសារ ខណៈលោកបានរៀបចំប្រារព្ធពិធីបុណ្យតេតនៅកន្លែងដ៏ពិសេសនេះ៖
“ខ្ញុំមានអារម្មណ៍រំភើបរីករាយ និងរំជួលចិត្តជាខ្លាំង។ នៅទីនេះ ខ្ញុំទទួលបានការថែទាំយកចិត្តទុកដាក់ពីបងប្អូន ដូច្នេះ ពុកម៉ែបងប្អូននៅផ្ទះថែរក្សាសុខភាពផង ហើយខ្ញុំនឹងបំពេញបេសកកម្មដោយជោគជ័យ”។
សកម្មភាពវេចនំអន្សម |
ឧត្តមសេនីយ Nguyen The Sanh កម្មាភិបាលទទួលបន្ទុកព័ត៌មាននៃផ្ទះរន្ទា DK1 បាននិយាយថា៖ “ផ្ទះរន្ទា DK១/២១ ត្រូវបានរៀបចំគ្រប់ទិដ្ឋភាពទាំងអស់ ពីស្មារតីទៅសម្ភារៈ បង្កើតបរិយាកាសបុណ្យតេតសម្រាប់មន្ត្រី និងយុទ្ធជននៅទីនេះ។ យើងក៏ប្ដេជ្ញាចិត្តថា អំណរបុណ្យតេត ប៉ុន្តែមិនភ្លេចបេសកកម្មរបស់ខ្លួនឡើយ ត្រៀមខ្លួនជានិច្ចដើម្បីប្រយុទ្ធ ធានាថា ប្រជាជនទូទាំងប្រទេសអាចមានអារម្មណ៍សុវត្ថិភាព និងរីករាយនឹងនិទាឃរដូវ និងអំណរបុណ្យតេត”៕