នាយករដ្ឋមន្រ្តីរដ្ឋាភិបាលចេញសារាចរអំពីបង្កើនការគ្រប់គ្រងនិងកែទម្រង់បែបបទរដ្ឋបាលពន្ធនិងគយ
|
អគ្គនាយកដ្ឋានគយបានរួមផ្សំជាមួយធនាគា ANZ បំពេញបែបបទតាម
បែបផែនអេឡិកត្រូនិកតាំងពីខែកក្កដាឆ្នាំ២០១៤ (រូបថតៈ baohaiquan)
|
(VOVworld)-តាមខ្លឹមសារនៃសារាចរបានផ្សព្វផ្សាយនាថ្ងៃទី៥សីហា នាយករដ្ឋ
មន្រ្តី រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានសំណូមពរក្រសួង ស្ថាប័ន និងគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងចំណុះមជ្ឈឹម លាតត្រដាងអនុវត្តន៍ ប្រកបដោយប្រសិទ្ធិភាព សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្តីអំពីភារកិច្ច និង ដំណោះស្រាយចាំបាច់នានា សំដៅកែលំអបរិយាកាសធ្វើអាជីវកម្ម លើកកំពស់
សមត្ថភាពប្រគួតប្រជែងជាតិ និងបណ្តាសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្តី
អំពី សាមញ្ញបនីយកម្មបែបបទរដ្ឋបាល យកចិត្តទុកដាក់ក្នុងការកែទម្រង់បែបបទ រដ្ឋបាលដែលទាក់ទិនដល់វិស័យពន្ធ គយ។ ចំពោះដំណើការបំពេញបែបបទ និង
បង់ពន្ធ នាយករដ្ឋមន្រ្តីសំណូមពរកាត់បន្ថយរយៈពេលបំពេញបែបបទ បង់ពន្ធ ដោយទទួលបានកម្រិតមធ្យមនៃក្រុមប្រទេសអាស៊ាន-6។ ក្រៅពីនោះ នាយក
រដ្ឋមន្រ្តីក៏បានសំណូមពរបើកចំហរនិងតម្លាភាព ចំពោះដំណើរការ បែប បទរដ្ឋ
បាលពន្ធ គយ លើបណ្តាញអ៊ីនធើណែត ជម្រុញការងារត្រួតពិនិត្យ ធ្វើ អធិការ
កិច្ចលើពន្ធ គយ បង្កើនវិនិយោគគ្រឿងឧបករណ៍ទំនើប។ល។ សំដៅឆ្លើយតប នឹងតម្រូវការភារកិច្ចក្នុងសភាពការណ៍ថ្មី៕