នាំវៀតណាមក្លាយទៅជាប្រទេសគ្មានជនរងគ្រោះដោយសារគ្រាប់បែកមីន ក្រោយសង្គ្រាម
(VOVWORLD) - បក្ស រដ្ឋ និងប្រជាជនវៀតណាមយល់ដឹងយ៉ាងស៊ីជម្រៅអំពីផលវិបាកដ៏ធ្ងន់ធ្ងរដែលបន្សល់ទុកដោយសង្គ្រាម។ ដូច្នេះហើយ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក វៀតណាមបានម្ចាស់ការ និងសកម្មក្នុងការងារជំនះពុះពារលើផលវិបាកដោយសង្គ្រាមនិយាយរួម និងផលវិបាកដោយគ្រាប់បែកមីននិយាយដោយឡែក។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh |
នាថ្ងៃទី ១៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មការជាតិ ដឹកនាំការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននិងជាតិគីមីពុលក្រោយសង្គ្រាមនៅវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តផែនការសកម្មភាពជាតិ ស្ដីពីការជំនះពុះពារលើផលវិបាក ដោយគ្រាប់បែកមីនក្រោយសង្គ្រាមនៅវៀតណាមដំណាក់កាល ២០១០-២០២០ និងលើកទិសដៅភារកិច្ចដំណាក់កាល ២០២១-២០២៥ (កម្មវិធីលេខ ៥០៤)។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តផែនការសកម្មភាពជាតិ ស្ដីពីការជំនះពុះពារលើផលវិបាក ដោយគ្រាប់បែកមីនក្រោយសង្គ្រាម |
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមយល់ដឹងយ៉ាងស៊ីជម្រៅអំពីផលវិបាកដ៏ធ្ងន់ធ្ងរដែលបន្សល់ទុកដោយសង្គ្រាម។ ដូច្នេះហើយ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក វៀតណាមបានម្ចាស់ការ និងសកម្មក្នុងការងារជំនះពុះពារលើផលវិបាកដោយសង្គ្រាមនិយាយរួម និងផលវិបាកដោយគ្រាប់បែកមីននិយាយដោយឡែក។ លោកនាយករដ្ឋមន្ត្រីបានលើកសំណើរថា៖“យើងចាំបាច់ត្រូវកំណត់ការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន និងជាតិគីមីពុល ក្រោយសង្គ្រាមគឺជាភារកិច្ចបន្ទាន់ ដោយបង្ហាញពីលក្ខណៈមនុស្សធម៌យ៉ាងជ្រាលជ្រៅ រួមចំណែកអនុវត្តន៍ឱ្យបានល្អគោលដៅការពារអាយុជីវិត សុខភាព និងសុវត្ថិភាពជូនប្រជាជន។ ទន្ទឹមនឹងនេះសម្អាតបរិស្ថាន ជួយសម្រួលដល់មូលដ្ឋាននានា ដែលរងផលប៉ះពាល់ដោយគ្រាប់បែកមីន ជាតិគីមីពុលក្រោយសង្គ្រាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ បន្តពិនិត្យឡើងវិញ សុក្រិតប្រព័ន្ធរបប គោលនយោបាយ ច្រករបៀងគតិយុត្តិជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន និងជាតិគីមីពុលក្រោយសង្គ្រាម។ លើកកំពស់សមត្ថភាពគ្រប់ជ្រុងជ្រោយសម្រាប់មជ្ឈមណ្ឌលកំចាត់គ្រាប់បែកមីនជាតិវៀតណាម និងប្រព័ន្ធស្ថាប័នជំនះពុះពារផលវិបាកដោយគ្រាប់បែកមីននៅតាមមូលដ្ឋានផងដែរ”៕