និស្សិតជាង៦០ម៉ឺននាក់ចូលរួមយុទ្ធនាការស័្មគ្រចិត្តរដូវវិស្សមកាលបៃតងលើកទី២៥ឆ្នាំ២០១៨
(VOVWORLD) - នាព្រឹកថ្ងៃទី១៥កក្កដា នៅទីក្រុងហូជីមិញ សហ ភាពយុវជនវៀតណាមទីក្រុងហូជីមិញបានរួមសហការជាមួយសមា គមនិស្សិតវៀតណាមទីក្រុង រៀបចំពិធីចេញដំណើរយុទ្ធនាការស្ម័គ្រចិត្ត វិស្សមកាលបៃតងលើកទី២៥ឆ្នាំ២០១៨ក្រោមប្រធានបទ “យុទ្ធ ជនស្ម័គ្រចិត្តវិស្សមកាលបៃតងទីក្រុងហូជីមិញ ច្នៃប្រឌិត ស្ម័គ្រចិត្តដើម្បីសហគមន៍”។
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan អញ្ជើញប្រគល់ទង់ចេញដំណើរដំណើរយុទ្ធនាការស្ម័គ្រចិត្ត វិស្សមកាលបៃតងលើកទី២៥ឆ្នាំ២០១៨ (រូបថតៈ VIET DUNG) |
អញ្ជើញថ្លែងមតិក្នុងពិធីចេញដំណើរនេះ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលយុទ្ធជនស្ម័គ្រចិត្តវិស្សមកាលបៃតងទទួលបានក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដែលបង្ហាញភាពស្វាហាប់ លក្ខណៈច្នៃប្រឌិតក៏ដូចជាស្មារតីឈានមុខស្ម័គ្រចិត្តរបស់យុវជន។
លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា វិស្សមកាលបៃតង ជាបរិយាកាសសម្រាប់ដកពិសោធន៍នូវជំនាញនិងបង្ហាញនូវការតាំងចិត្តរបស់យុវវ័យ។ ហេតុដូច្នេះ សមាជិកសម្ព័ន្ធយុវជននិងយុវជនទាំងអស់ គប្បីពង្រីកនូវកម្លាំងពលំរបស់ខ្លួនក្នុងសកម្មភាពស្មគ្រចិត្ត ដើម្បី សហគមន៍ ដើម្បីភាពសុដុមរមនា្យ និងបង្កើតការរីកសាយភាយក្នុងប្រជាជនគ្រប់ស្រទាប់ ផងដែរ។
យុទ្ធនាការនេះនឹងប្រមូលផ្តុំទៅលើសកម្មភាពស្ម័គ្រចិត្ត កសាងរបៀបរស់នៅអរិយធម៌ ការ ពារបរិស្ថាន សមស្របជាមួយបម្រែបម្រួលអាកាសធាតុ កសាងជនបទថ្មី និងអនុវត្តនូវសកម្មភាពស្ម័គ្រចិត្តមួយចំនួនទៀតដូចជា “ផឹកទឹកនឹកដល់ប្រភពដើម” និងរក្សាសន្តិសុខសង្គមជាដើម៕