និស្សិតដេប៉ាតឺម៉ង់ភាសារបារាំងនៃប្រទេសចំនួន ៦ ចូលរួមសាលាវិស្សមកាលនៅវៀតណាម

(VOVWORLD) -សាលាវិស្សមកាលលើកនេះបានអូសបន្លាយក្នុងរយៈពេល ១ សប្ដាហ៍ ដោយមានសកមភាពសម្បូរបែប និងគួរឲ្យទាក់ទាញជាច្រើន។
និស្សិតដេប៉ាតឺម៉ង់ភាសារបារាំងនៃប្រទេសចំនួន ៦ ចូលរួមសាលាវិស្សមកាលនៅវៀតណាម - ảnh 1មហោស្រពនិស្សិតដេប៉ាតឺម៉ង់ភាសាបារាំងនៅទិក្រុងហូជីមិញ (Thu Hoài/TTXVN))

ចាប់ពីថ្ងៃទី ៣០ កក្កដា ដល់ថ្ងៃទី ៤ សីហា មាននិស្សិតដេប៉ាតឺម៉ង់ភាសាបារាំងចំនួន ៧០ នាក់ មកពីប្រទេសអាស៊ីចំនួន ៦ រួមមាន៖ វៀតណាម ឡាវ កម្ពុជា ចិន ថៃ និងកូរ៉េខាងត្បូង បានចួរលួមព្រឹត្តិការណ៍សាលាវិស្សមកាល ដោយប្រធានបទ "លើកតម្កើងបេតិកភណ្ឌ៖ ជួបជុំជាមួយពិភពសេដ្ឋកិច្ចសង្គម " នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមហាវិទ្យាល័យហាណូយ ដោយមានការជួយឧបត្ថម្ភរបស់អង្គការមហាវិទ្យាល័យនិយាយភាសាបារាំង (AUF)- ការិយាល័យ អាស៊ីប៉ាស៊ីហ្វិក។

ប្រធានបទលើកនេះ ជាប្រធានបទដែលមានលក្ខណៈបច្ចុប្បន្នភាព ហើយបណ្ដាសកម្មភាពក្នុងកម្មវិធីនេះ ជួយឲ្យនិស្សិតមានមនសិការអំពីសារៈសំខាន់ក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌប្រវត្តិសាស្រ្ត សំដៅអភិវឌ្ឍន៍ដោយចីរភាព។

សាលាវិស្សមកាលលើកនេះបានអូសបន្លាយក្នុងរយៈពេល ១ សប្ដាហ៍ ដោយមានសកមភាពសម្បូរបែប និងគួរឲ្យទាក់ទាញជាច្រើន។ ក្នុងនោះមានសិក្ខាសាលាអំពីភូមិរបរ ការអភិវឌ្ឍដោយចីរភាព ទេសចរណ៍ដោយចីរភាព និងមធ្យោបាយផ្សព្វផ្សាយព័ត៌មាន Facebook។ ក្រៅពីនេះ និស្សិតទាំងនេះក៏មានឱកាសទៅទស្សនាចំណុចទេសចរណ៍ដ៏ល្បីល្បាញជាច្រើន ដូចជា៖ មណ្ឌលកេរ្តិ៍ដំណែលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam រោងមហស្រពធំហាណូយ និងសារមន្ទីរជនជាតិវិទ្យាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ