និស្សិតវៀតណាមទទួលរង្វាន់អ្នកដឹកនាំបរិស្ថានវ័យក្មេងBayerសាកល

និស្សិតវៀតណាមទទួលរង្វាន់អ្នកដឹកនាំបរិស្ថានវ័យក្មេងBayerសាកល - ảnh 1
និស្សិត Mai Anh កំពុងបង្ហាញ "ក្បួនតម្រាបៃតង់សម្រាប់មេផ្ទះ"
(រូបថតៈ gdtd.vn)


(VOVworld)-តំណាងសម្ព័ន្ធក្រុមហ៊ុន Bayerនិងគណៈកម្មាកាបរិស្ថានចំណុះអ.ស.ប
ឲ្យដឹងថា និស្សិត Dang Huynh Mai Anh (និស្សិតមហាវិទ្យាល័យ ពាណិជ្ជកម្មក្រៅ
ប្រទេស) ជាឯកអគ្គរដ្ឋទូតបរិសា្ថន Bayer វៀតណាម​បានក្លាយទៅ​ជាអ្នកដឹកនាំ១រូប
ក្នុងចំណោមអ្នកដឹកនាំបរិស្ថាន Bayer សកលឆ្នាំ២០១២ចំនួន៣នាក់។ និស្សិត Dang
Huynh Mai Anh បានអនុវត្តន៌ចំណេះដឹងសេដ្ឋកិច្ច ចូលក្នុងការពិតជាក់ស្តែង ពេល
ដែលលាតត្រដាងគោលគំនិតជួយបណ្តាគ្រួ​សារបន្ថយមរិមាណថាមពលប្រើប្រាស់ សំដៅសន្សំសំចៃចំណាយ។ តាមរយៈ ការស្រាវជ្រាវស៊ីជំរៅ និស្សិតMai Anh បាន
បោះពុម្ភប្រកបដោយជោគជ័យ ផលិតផល “ក្បួនតម្រាបៃតង់សម្រាប់មេផ្ទះ” និង
ផ្សព្វផ្សាយក្បួនតម្រានេះឲ្យ មេផ្ទះលើភូមិសាស្រ្តទីក្រុង សំដៅលើកកំពស់មនសិការ
ការពារបរិស្ថាននិងប្រែក្លាយទម្លាប់ទៅជាជិតស្និទ្ធជាមួយបរិស្ថានក្នុងជីវភាពរស់នៅ
ប្រចាំថ្ងៃរបស់គ្រួសារនីមួយៗ។

        រង្វាន់អ្នកដឹកនាំបរិស្ថានវ័យក្មេងសកលលោកស្ថិតក្នុងក្របខ័ណ្ឌកម្មវិធី ឯកអគ្គ
រដ្ឋទូតបរិស្ថាន Bayer ដែលបានរៀបចំជារៀងរាល់ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ