នាំសហគ្រាសធុនតូចនិងមធ្យមវៀតណាមចូលក្នុងពិភពបដិវត្តន៍ឧស្សាហកម្មលើកទី៤
(VOVWORLD) -នាព្រឹកថ្ងៃទី២៣តុលានៅទីក្រុងហូជីមិញ សភាពាណិជ្ជកម្មនិងឧស្សា ហកម្ម វៀតណាម(VCCI) បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូ ជីមិញ រៀបចំសិក្ខាសាលា “នាំសហគ្រាសធុនតូចនិងមធ្យមវៀតណាមចូលក្នុង ពិភពបដិវត្ត ន៍ឧស្សាហកម្មលើកទី៤”។
ទិដ្ឋភាពនៃសិក្ខាសាលា |
អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“ទីក្រុងហូជីមិញបើកទ្វារជានិច្ចដើម្បីទទួលយករាល់កិច្ចសហប្រតិ បត្តិការ ជាក់ស្តែងរបស់សហគ្រាសក្នុងនិងក្រៅប្រទេសសម្រាប់ទីផ្សារសាធារណរបស់ ទីក្រុង។ ទន្ទឹមជាមួយគ្នានោះ ចេញផ្សាយនូវគោលនយោបាយសមស្របនិង ដេញជាប់ជាមួយការអភិវឌ្ឍន៍ជាក់ស្តែងរបស់ ខឿនវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល់ សំដៅបង្ករលក្ខណៈងាយស្រួលសម្រាប់សហគ្រាសធុនតូច និងមធ្យមជាតិនិងអន្តរជាតិឲ្យទាន់ជាមួយល្បឿនអភិវឌ្ឍន៍ទីផ្សារ”។
សិក្ខាសាលាក៏បាននាំចេញនូវដំណោះស្រាយអំពីយុទ្ធសាស្ត្រ បច្ចេកវិទ្យា ប្រើប្រាស់ក៏ដូចជាផ្នែកទន់គ្រប់គ្រង ដើម្បីជួយឧបត្ថម្ភសហគ្រាសផ្លាស់ប្តូរឲ្យ សមស្របជាមួយតម្រូវការអភិវឌ្ឍន៍នៃបដិវត្តន៍ឧស្សា ហកម្ម៤.០ផងដែរ៕