បើកការបោះជំរុំវិស្សមកាលវៀតណាម២០១៤ ដោយប្រធានបទ៖សមុទ្រកោះស្រុកកំណើតខ្ញុំ
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Thanh Son (http://baoquangninh.com.vn/) |
(VOV)_នារាត្រីថ្ងៃទី ១១ កក្កដា ដំណាងចំនួន១៧០នាក់ ជាបណ្ដាកុមារជំទង់ យុវជនវៀតណាមនៅបណ្ដាប្រទេសលើទូទាំងពិភពលោក បានប្រមូលផ្តុំនៅទីក្រុង
Ha Long ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) ដើម្បីចូលរួមពិធីបើក ការបោះជំរុំវិវិស្សមកាលវៀតណាម២០១៤ ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរ
ទេស វៀតណាម លោក Nguyen Thanh Son បានលើកច្បាស់ថា៖ នេះគឺជាឱកាស
ដើម្បីកុមារជំទង់ យុវជនវៀតណាមនៅឯបរទេស មានលក្ខណះទាក់ទង និងយល់
ដឹងបន្ថែមអំពីបញ្ហាអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស អំពីប្រពៃណីស្នេហារ ជាតិ ប្រភពវប្បធម៌ ស្មារតីសាមគ្គីភាពរបស់ជនជាតិវៀតណាមទាំង៥៤ …។ល។
ការបោះជំរុំវិវិស្សមកាលវៀតណាម២០១៤ នឹងប្រព្រឹត្តទៅពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៧
កក្កដា ដោយមានសកម្មភាពពោពេញអត្ថន័យនៅតំបន់ជាច្រើន ក្នុងទូទាំងប្រទេស៕