បើកឆ្នាំទេសចរជាតិ 2019 និង Festival សមុទ្រ Nha Trang –Khanh Hoa

(VOVWORLD) -ឆ្នាំ ២០១៩ ខេត្ត Khanh Hoa បានទទួលរៀបចំកម្មវិធីឆ្នាំទេសចរណ៍ជាតិដោយប្រធានបទ "Nha Trang- ពណ៌ចម្រុះនៃសមុទ្រ" ដែលបានប្រព្រឹត្តិទៅចាប់ពីរថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ដល់ដំណាច់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩។
បើកឆ្នាំទេសចរជាតិ 2019 និង Festival  សមុទ្រ Nha Trang –Khanh Hoa - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam

នាយប់ថ្ងៃទី ១១ ខែឧសភានៅទីក្រុង Nha Trang គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានរួមសហការជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍រៀបចំពិធីបើកឆ្នាំទេសចរជាតិ 2019 និង Festival  សមុទ្រ Nha Trang –Khanh Hoa។ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹម អង្គទូតនានា រួមទាំងភ្ញៀវទេសចរ និងប្រជាជនយ៉ាងច្រើនកុះករបានចូលរួមពិធីបើកនេះ។

ឆ្នាំ ២០១៩ ខេត្ត Khanh Hoa បានទទួលរៀបចំកម្មវិធីឆ្នាំទេសចរណ៍ជាតិដោយប្រធានបទ "Nha Trang- ពណ៌ចម្រុះនៃសមុទ្រ" ដែលបានប្រព្រឹត្តិទៅចាប់ពីរថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ដល់ដំណាច់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩។ ឆ្នាំទេសចរណ៍ជាតិ ២០១៩ មានព្រឹត្តិការណ៍ជាង ១១០ ដែលរៀបចំឡើងដោយក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ ខេត្ត Khanh Hoa និងបណ្ដាសកម្មភាពជួយជ្រោមជ្រេងរបស់ខេត្តក្រុងនានា។

អញ្ជើញថ្លែងនៅក្នុងពិធីបើកនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានឲ្យដឹងថា៖

“ដើម្បីទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញនោះ យើងគប្បីត្រួតពិនិត្យ និងធ្វើវិសោធនកម្មលើយន្តការ គោលនយោបាយ និង បទបញ្ញត្តិ ពីការជំរុញ ការផ្សព្វផ្សាយ ការធ្វើអន្តោប្រវេសន៍ ការវិនិយោគសំណង់ ការបណ្ដុះបណ្ដាលធនធានមនុស្ស រហូតដល់ការរក្សាសណ្តាប់ធ្នាប់ អនាន័យបរិស្ថាន អនាម័យ សុវត្ថិភាពចំណីអាហារ អភិរក្ស និងពង្រីកតម្លៃកេរដំណែលវប្បធម៌។ ទន្ទឹមនឹងនេះ ក្រសួង និងស្ថានប័នគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវផ្ដោតលើរាល់រូបសណ្ឋានគៀងគរមនុស្សឲ្យចូលរួមការកសាងបរិស្ថានទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្និទ្ធិស្នាល ស្អាត ព្រមទាំងចូលរួមបណ្ដាលចលនាប្រជាជនកសាងរបៀបរស់នៅវប្បធម៌ ដើម្បីសង្គមទាំងមូល នងប្រជាជនគ្រប់រូបពួតដៃគ្នាអភិវឌ្ឍទេសចរណ៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ